ភ្នំពេញ៖ ម៉ៃឡូ ជាស្លាកសញ្ញារបស់ក្រុមហ៊ុន Nestlé ដែលជាក្រុមហ៊ុនធំលំដាប់អន្តរជាតិ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឧបត្ថម្ភព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនៅកម្ពុជានាឆ្នាំ២០២២នេះ។ ការចូលរួមឧបត្ថម្ភនេះ គឺជាការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ ម៉ៃឡូ ក្នុងការលើកទឹកចិត្តកុមារកម្ពុជាឱ្យ "រីកចម្រើនជាមួយកីឡា" ព្រោះ "កីឡា គឺជាគ្រូដ៏អស្ចារ្យ"

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ៃឡូ ជឿជាក់ថា កីឡា គឺជាគន្លឹះក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ល្អរបស់កុមារ​។ តាមរយៈការចូលរួមក្នុងកីឡា កុមារនឹងទទួលបានចំណេះដឹងដែលជួយអភិវឌ្ឍសក្តានុពលរបស់ពួកគេលើគ្រប់ផ្នែកទាំងអស់ ទាំងការផ្តោតអារម្មណ៍ អត់ធ្មត់ ភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហា ការយកឈ្នះលើភាពភ័យខ្លាច ការធ្វើការជាក្រុម ទំនុកចិត្តលើខ្លួនឯង និងការគោរពវិន័យ។ ស្របពេលជាមួយគ្នានេះដែរ កុមារក៏អាចរៀនពីមូលដ្ឋានគ្រឹះដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អផងដែរ។ ទាំងអស់នេះ ​នឹងក្លាយជាគុណសម្បត្តិដែលបណ្ដុះសក្ដានុពលរបស់កុមារឱ្យជោគជ័យនាថ្ងៃអនាគត​។ នេះជាមូលហេតុដែល ​ម៉ៃឡូ កំណត់ថា កីឡា គឺជាគ្រូនៃជីវិត។

សូមលើកទឹកចិត្តកុមារលេងកីឡាឱ្យបានញឹកញាប់ និងផ្តល់ឱ្យពួកគេនូវប្រភេទអាហារូបត្ថម្ភដ៏ត្រឹមត្រូវដើម្បីជួយបង្កើនថាមពល នោះគឺ ម៉ៃឡូ។ ម៉ៃឡូ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលផ្សំឡើងពីទឹកដោះគោ ស្រូវសាឡី និងកាកាវ ហើយមានរសជាតិឆ្ងាញ់។

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ នឹងប្រព្រឹត្តិទៅរយៈពេល ៩ ថ្ងៃ ចាប់ពី ថ្ងៃទី ២៩ មេសា ដល់ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានកំណត់យកវិញ្ញាសាដែលមានសក្តានុពលចំនួន ៨ រួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ និងតេក្វាន់ដូ WF និងតេក្វាន់ដូ I F T ស្មើនឹង ៣៤ វិញ្ញាសា សរុប ៤២៩ មេដាយ ដែលមានប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១៦៧៧ នាក់ ដែលអញ្ជើញមកពី ២៥ រាជធានី-ខេត្ត។

ដោយទទួលបានការគាំទ្រយ៉ាងជិតស្និទ្ធពីអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា មន្ទីរសុខាភិបាល គ្រឹះស្ថានសិក្សា អង្គការ និងកីឡដ្ឋានឯកជន ដូចនេះ គណៈកម្មការរៀបចំការប្រកួតបានកំណត់យកទីតាំង ៨ កន្លែងដើម្បីរៀបចំការប្រកួតឱ្យស្របតាមស្តង់ដារ រួមមាន៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យជាស៊ីម បឹងកេងកង វិទ្យាល័យបឹងត្របែក  វិទ្យាល័យវត្តកោះ វិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងពហុកីឡដ្ឋានព្រីនស៍ ដោយការប្រកួតត្រូវបានអនុវត្តតាមស្តង់ដាសុវត្ថិភាពសុខភាព និងគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត។

ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងគាំទ្រកុមារទាំងអស់ឱ្យលេងកីឡា រស់នៅប្រកបដោយសុខភាពល្អ និងកាន់តែសកម្មជាងមុន។ ម៉ៃឡូ នឹងនៅក្បែរជានិច្ច ដើម្បីរួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវិតតាមរយៈការផ្តល់ជូននូវអាហារូបត្ថម្ភថាមពលដ៏ត្រឹមត្រូវ ជួយបង្កើនថាមពលដែលរាងកាយកុមារត្រូវការជាចាំបាច់ ដើម្បីការរីកលូតលាស់ ការសិក្សា លេងកីឡា និងចូលរួមក្នុងសហគមន៍របស់ពួកគាត់។ កុមារដែលមានសុខភាពល្អ និងរហ័សរហួន ជាកុមារដែលមានភាពស្វាហាប់ ចេះលើកទឹកចិត្តខ្លួនឯង មានភាពវាងវៃ និងទទួលបានជោគជ័យនៅក្នុងជីវិតផងដែរ។ ទាំងនេះគឺជាធាតុផ្សំដើម្បីធ្វើឲ្យជីវិតរស់នៅបានពេញលេញបំផុតទាំងពេលនេះ និងអនាគត។

ម៉ៃឡូ នៅតែបន្តចូលរួមក្នុងការលើកកម្ពស់កម្មវិធីអប់រំកាយ និងកីឡាតាមសាលាបឋមសិក្សានានាជាមួយក្រសួងអប់រំ យុវជន និងកីឡានៅទូទាំងប្រទេសកម្ពុជា ស្របតាមយុទ្ធនាការចលនា "ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត"

Nestlé ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈដ៏ធំបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន ១៩០ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣០៨ ០០០ នាក់ ដែលបានប្តេជ្ញាចិត្តធ្វើឲ្យបាននូវគោលបំណងរបស់ក្រុមហ៊ុន Nestlé ក្នុងការបង្កើនគុណភាពចំនីអាហារដើម្បីភាពប្រសើរនៃជីវិតសម្រាប់មនុស្សគ្រប់គ្នាទាំងជំនាន់នេះនិងជំនាន់ក្រោយ។Nestlé ផ្តល់នូវផលិតផល និងសេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត។ ស្លាកយីហោជាង ២ ០០០ របស់ក្រុមហ៊ុននេះ មានតាំងពីស្លាកយីលំដាប់ថ្នាក់ពិភពលោកដូចជា NESCAFÉ ឬ NESPRESSO នឹង MAGGI ក៏ដូចជាស្លាកយីហោដែលស្របតាមតំរូវការក្នុងប្រទេសនិមួយៗរួមមាន ទឹកដោះគោឆៅណេសត្លេសញ្ញាខ្លាឃ្មុំ BEAR BRAND ឬ ទឹករ៉ែធម្មជាតិម៉ាក MINERÉ ជាដើម។ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រដែលផ្តោតសំខាន់លើការផ្តល់នូវអាហារូបត្ថម្ភល្អៗ សុខភាព និងសុខមាលភាពដល់អតិថជន។ ក្រុមហ៊ុន Nestlé មានទីស្នាក់ការនៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ ឆ្នាំមុនមកម្ល៉េះ។

ម៉ៃឡូ ដែលជាម៉ាកផលិតផលរបស់ក្រុមហ៊ុន Nestlé នៅកម្ពុជា មានខ្សែស្រឡាយផលិតផលដូចជា៖ ម៉ៃឡូ 3-in-1 ម៉ៃឡូម្សៅកំប៉ុង ម៉ៃឡូប្រអប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]