បរទេស៖ តារាម៉ូដែលអ្នកម៉ាក់កូនមួយ Gigi Hadid បានប្រារព្ធ ពិធីថ្ងៃខួបកំណើត គម្រប់ឈានចូល ២៧ ឆ្នាំដែល រូបនាងបានរៀបចំពិធីជប់លៀងខួបកំណើតដោយសម្ងាត់នៅឯ Zero Bond ទីក្រុងញូវយ៉កមួយកន្លែង។
ជាមួយគ្នានេះដែរ ខណៈក្នុងថ្ងៃពិសេសមួយនេះ Gigi Hadid ពាក់រ៉ូបពណ៌ស មើលទៅស៊ីវីល័យ ដើម្បីបង្ហាញជើងវែងរបស់នាង ជាមួយនឹងម៉ូដខោរឹត តែជើងប៉ាត់ សាច់ក្រណាត់ប៉ាក មើលឃើញធ្លុះសាច់ បញ្ចេញរាង ពីក្បាលដល់ចុង ធ្វើឲ្យនាង កាន់តែទាក់ទាញ លេចធ្លោទ្វេដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលចាប់អារម្មណ៍ គេត្រូវបានដឹងថា អតីតមិត្តប្រុស Zayn Malik បានអវត្តមានពីកម្មវិធីខួបកំណើតរបស់អតីតមិត្តស្រី បន្ទាប់ពីបែកគ្នាជាមួយ Gigi ដោយសាររឿងអាស្រូវវាយម្តាយតារាម៉ូដែលស្រីរូបនេះ ដូច្នេះ នេះជាឆ្នាំដំបូង ដែលរូបនាង ប្រារព្ធពិធីខួបកំណើតតែម្នាក់ឯង៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]