យល់សប្ដិពេលពពោះអាចចម្លែក ប្លែកៗ ឬជួនកាលអាចនិយាយបានថា “ឆ្កួតៗ”ក៏មានដែរ ត្រូវហ្អេម៉ាក់ៗ? ស្ត្រីភាគច្រើនតែងតែយល់សុបិនពីនេះពីនោះច្រើនពេលពពោះ ជាងពេលមិនទាន់មានគភ៌ដោយសារតែការផ្លាស់ប្ដូរអ័រម៉ូនអំឡុងពេលនេះ។
ការយល់សប្ដិពេលពពោះខុសពីពេលធម្មតាយ៉ាងណា?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការយល់សប្ដិឆ្លុះបញ្ចាំងពីស្ថានភាពអារម្មណ៍របស់យើង ដូច្នេះវាគ្រាន់តែជារឿងធម្មតាទេដែលអំឡុងពេលមានផ្ទៃពោះ អារម្មណ៍ម៉ាក់ៗច្របូកច្របល់ច្រើន ហើយការយល់សប្ដិពេលពពោះនេះអាចខ្លាំងជាង និងចម្លែកជាងពេលធម្មតា។ ទន្ទឹមនឹងនេះ ការផ្លាស់ប្ដូរអ័រម៉ូន (ពិសេសការកើនឡើងនៃប្រូសេស្ដេរ៉ូន) ធ្វើឲ្យស្ត្រីសុបិនកាន់តែញឹកញាប់ ហើយម៉ាក់ៗប្រហែលជាអាចចាំសុបិនបានកាន់តែច្បាស់ និងច្រើនជាងធម្មតា ប្រសិនបើឧស្សាហ៍ភ្ញាក់ពីគេងនៅពេលយប់នោះ។
នៅពេលដែលម៉ាក់ៗកាន់តែដឹងពីការមានផ្ទៃពោះ និងគភ៌ដែលកំពុងលូតលាស់ក្នុងផ្ទៃនោះ ការយល់សប្ដិនឹងវិវត្ត ហើយម៉ាក់ៗអាចនឹងសុបិនឃើញរឿងរ៉ាវផ្សេងៗក្នុងត្រីមាសទី១ ទី២ និងត្រីមាសទី៣ផងដែរ។ ទោះយ៉ាងណា យើងគួរព្យាយាមកុំឲ្យអ្វីដែលកើតឡើងក្នុងការយល់សប្ដិពេលពពោះរំខានដល់យើង រូបភាពដែលឃើញក្នុងសុបិននោះគ្រាន់តែបង្ហាញពីក្ដីបារម្ភ និងការរំភើបស្របពេលដែលជីវិតរបស់យើងផ្លាស់ប្ដូរខ្លាំងក្រោយពេលសម្រាល។
ប្រភេទសុបិនពេលពពោះ និងន័យរបស់វា
- យល់សប្ដិចម្លែកតែដូចពិតៗ៖ យល់សប្ដិប្រភេទនេះច្របូកច្របល់ណាស់ ក្នុងយល់សប្ដិមិនដឹងស្អីៗជាស្អីទេ តែប្រៀបដូចកើតឡើងពិតៗអ៊ីចឹង។ ឧ. ម៉ាក់ៗឈឺពោះសម្រាលកូន តែកើតចេញមកជាកូនឆ្មារ រួចចេញពីពេទ្យចូលទៅផ្ទះក្នុងព្រៃ។ល។
- រួមភេទក្នុងយល់សប្ដិ៖ ស្ត្រីជាច្រើនជួបប្រទះនឹងរួមភេទស្រើបស្រាលក្នុងយល់សប្ដិពេលពពោះ ពិសេសក្នុងអំឡុងពេលបីខែចុងក្រោយ។ ការយល់សប្ដិបែបស្រើបស្រាលនេះអំឡុងពេលពពោះអាចខុសគ្នាទៅតាមស្ត្រីម្នាក់ៗ ហើយវាអាចបណ្ដាលមកពីកត្តារាងកាយមានលំហូរឈាមបន្ថែមទៅកាន់ប្រដាប់ភេទ បង្កើនអារម្មណ៍ និងកម្រិតអ័រម៉ូនដែលកើនឡើងអំឡុងពេលពពោះ អាចជំរុញចំណង់ផ្លូវភេទ និងនាំទៅរកការស្រមើស្រមៃខ្ពស់។
- យល់សប្ដិឃើញពពោះ៖ ការយល់សប្ដិឃើញមានផ្ទៃពោះអាចឆ្លុះបញ្ចាំងពីភាពរំភើប ការភ័យខ្លាច និងការបារម្ភរបស់ម៉ាក់ៗលើការផ្លាស់ប្ដូររាងកាយ និងអារម្មណ៍ដែលកើតឡើងលើម៉ាក់ៗផ្ទាល់។ វាជារឿងធម្មតាទេដែលស្ត្រីពពោះសុបិនឃើញទារក កូនសត្វគួរឲ្យស្រលាញ់ បម្រែបម្រួលរាងកាយ ទឹក និងពេលសម្រាលកូន។ ជាទូទៅ ស្ត្រីពពោះយល់សប្ដិឃើញទារក និងការមានផ្ទៃពោះច្រើនជាងស្ត្រីមិនពពោះ។
ក្រៅពីសុបិនខាងលើនេះ ស្ត្រីក៏យល់សប្ដិអាក្រក់ពីការសម្រាល ឬកើតថប់បារម្ភដោយសារពពោះដែរ ដោយសារតែក្ដីបារម្ភ និងភាពភ័យខ្លាចផ្សេងៗទាក់ទងនឹងការពពោះ និងការសម្រាលកូនជាដើម។
ចំណុចសំខាន់
- ស្ត្រីភាគច្រើនតែងតែយល់សុបិនពីនេះពីនោះច្រើនពេលពពោះ ជាងពេលមិនទាន់មានគភ៌ដោយសារតែការផ្លាស់ប្ដូរអ័រម៉ូនអំឡុងពេលនេះ។
- យល់សប្ដិឆ្លុះបញ្ចាំងពីស្ថានភាពអារម្មណ៍របស់យើង ដូច្នេះវាគ្រាន់តែជារឿងធម្មតាទេដែលអំឡុងពេលមានផ្ទៃពោះ អារម្មណ៍ម៉ាក់ៗច្របូកច្របល់ច្រើន។
- ការផ្លាស់ប្ដូរអ័រម៉ូន (ពិសេសការកើនឡើងនៃប្រូសេស្ដេរ៉ូន) ធ្វើឲ្យស្ត្រីសុបិនកាន់តែញឹកញាប់ ហើយម៉ាក់ៗប្រហែលជាអាចចាំសុបិនបានកាន់តែច្បាស់ និងច្រើនជាងធម្មតា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]