កូរ៉េខាងត្បូង៖ កាលពីថ្មី ៗនេះ Sandara Park បានធ្វើឲ្យយហ្វេនជាច្រើនទស្សនាយ៉ាងជក់ចិត្ត ព្រោះអាចនិយាយបានថា បានបង្ហាញសម្រស់ដ៏ស្រស់ស្អាត ជាមួយនឹង ស្ទាយ៍នៃការថតរូបរបស់នាង ក្នុងដំណើរកម្សាន្ត ទៅលេង ទីក្រុង ឌូបៃ។

ជាមួយគ្នានេះដែរ តាមរយៈរូបភាពចុងក្រោយ ដែលបានបង្ហោះនេះ រូបនាង មិនបានធ្វើឲ្យអ្នកគាំទ្រជាច្រើនខកបំណងឡើយ ដោយបានបញ្ចេញរូបភាពដ៏ទាក់ទាញ នៅក្នុងឈុតអាវខើត ឈុតពណ៌លឿង ទៅនឹងខោខ្លី បញ្ចេញក្បាលពោះហាប់តឹងណែន បង្អួតរាងតូចច្រឡឹងក៏ដូចជាសម្រស់វ័យក្មេង ដែលអាចឲ្យអ្នកទស្សនាបានឃើញពីភាពឆើតឆាយជាមួយនឹងការបង្ហាញខ្លួនយ៉ាងលេចធ្លោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះមិនមែនលើកទី ១ ដែល អតីតសមាជិក 2NE1 រូបនេះ លេងខ្លួនបង្អួតសម្រស់ខ្លាំងឡើង ជាមួយនឹងឈុតស៊ិចស៊ីយ៉ាងស៊ីអារម្មណ៍ ដែលបានបង្ហាញនៅលើបណ្ដាញសង្គមជារឿយៗ គ្រប់ទីកន្លែង ដែលរូបនាងបានទៅដល់៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]