ភ្នំពេញ៖ ប្រាំឆ្នាំបន្ទាប់ពីចាប់ដៃគ្នាសម្តែងឲ្យរឿងភាគដំបូងរបស់ទូរទស្សន៍ ហង្សមាស ពេលនេះលោក ឆន សុវណ្ណារាជ និង សុគន្ធ និសា បានរួមគ្នាសាងរូបភាពថ្មីមួយទៀតក្នុងរឿងភាគថ្មីដែលមានចំណងជើង ថា «ចំណតថ្មីនៃសុភមង្គល»

រឿង «ចំណតថ្មីនៃសុភមង្គល»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈឃ្លីបខ្លីៗដែលបានបង្ហោះនៅលើផេក Hang Meas Khmer Drama ដៃគូចម្រៀង និងសម្តែងដ៏ ស័ក្តសមនេះ បានទទួលការចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រយ៉ាងខ្លាំងតែម្តង ជាក់ស្តែងចំនួនទស្សនា ឡើងដល់រាប់លានដងក្នុងរយៈពេលតែមួយថ្ងៃ។

នៅក្នុងរឿងភាគថ្មីនេះ អ្នកទាំងពីរផ្លាស់ប្តូរ 180ដឺក្រេ តែម្តងពីរឿងមុន លោក ឆន សុវណ្ណារាជ ដើរតួបែបជាបុរសកំពូលព្រាន កំពូលហ៊ាន ដៃក៏ឆៅ ចិត្តក៏មានៈ រីឯខាងតួស្រី អ្នកនាង សុគន្ធ និសា វិញក៏ប្តូរមកជានារីដ៏រឹងមាំ មិនខ្ចីចុះចាញ់នឹងព្រហ្មលិខិត ហ៊ានបំពានក៏សុំតបតទៅវិញ។

រឿង «ចំណតថ្មីនៃសុភមង្គល»

យ៉ាងណាមិញរឿងភាគថ្មីមួយនេះនៅមិនទាន់បានចាក់ផ្សាយជូនទស្សនាជាផ្លូវការនោះទេ តែតាមប្រភពដ៏ជិតដឹតបានបង្ហើមប្រាប់ថា រឿង «ចំណតថ្មីនៃសុភមង្គល» នេះអាចនឹងចាក់ផ្សាយនៅដើម ខែឧសភា នេះហើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

រឿង «ចំណតថ្មីនៃសុភមង្គល»
រឿង «ចំណតថ្មីនៃសុភមង្គល»
រឿង «ចំណតថ្មីនៃសុភមង្គល»
រឿង «ចំណតថ្មីនៃសុភមង្គល»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]