ចិន៖ អាចនិយាយបានថា ដោយសារតែសមត្ថភាព ព្រមទាំងរូបសម្រស់របស់តារាប្រុសស្រីល្បីៗ នៅក្នុងវិស័យសិល្បៈ អាចធ្វើឲ្យពួកគេ កាន់តែទទួលបានប្រជាប្រិយភាព និងការពេញចិត្តពីទស្សនិកជនបាន បើទោះបីជាមានគូប្រជែង ដែលជាសិស្សប្អូនជំនាន់ក្រោយក៏ដោយ។ 

ដោយឡែក ងាកមកមើល តារាស្រីទាំង ៣ ដួងនេះ រវាងតារាស្រី Yang Mi  Zhao Liying និង Angelababy ដែលមានភាពទាក់ទាញយ៉ាងខ្លាំងនៅក្នុងសិល្បៈកម្សាន្ត ព្រមទាំងមានការលើកឡើងជាញឹកញាប់ ពីអ្នកគាំទ្រ ពីភាពគួរឲ្យស្រលាញ់របស់ពួកគេ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ បើទោះបីជាពេលនេះ ពួកគេម្នាក់ៗបានត្រឹមបន្សល់ឈ្មោះជាមេម៉ាយក៏ពិតមែន តែការបង្ហាញខ្លួនជាមួយនឹងកម្រងរូបភាពជាច្រើនសន្លឹក ពិតជាបានធ្វើឲ្យអ្នកគាំទ្រពេញចិត្ត  ទៅលើសម្រស់ និងរូបរាង ក៏ដូចជាការតុបតែងខ្លួនក្នុងឈុតដ៏ស្រស់ស្អាតជាច្រើន ពោរពេញដោយមន្តស្នេហ៍ទាក់ទាញ ដែលអាចធ្វើឲ្យពួកគេរក្សាបាននូវតំណែងតារាស្រីលំដាប់A មកទល់នឹងពេលនេះ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Zhao Liying
Zhao Liying
Angelababy
Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]