ភ្នំពេញ៖ ពិតណាស់ ប្រិយមិត្តច្បាស់ជាបានស្គាល់កញ្ញា ណូ ហ្វារីដា ដោយនាងជាម្ចាស់ជ័យលាភីលំដាប់រងទី២ Miss Teen International Cambodia 2021។ បើទោះបីនាងមិនទទួលបានជ័យលាភីឯក ប៉ុន្តែនាងពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមគ្រប់វ័យផងដែរ។ ម្យ៉ាងបវរកញ្ញាលំដាប់រងទី២រូបនេះ តែងតែបង្ហោះរូបស្អាតៗ ដើម្បីឲ្យហ្វេនបានឃើញជាញឹកញាប់ទៀតផង។ 

យ៉ាងណាមិញ ក្រោយជាប់ឈ្មោះជាលំដាប់រងទី២ Miss Teen International Cambodia រួច កញ្ញា ណូ ហ្វារីដា ក៏ទទួលបានឱកាសថតស្ពតផ្សាយពាណិជ្ជកម្ម និងថតម៉ូតជាបន្តបន្ទាប់។ បើនិយាយពីទេពកោសល្យ និងសមត្ថភាពនាងមានគ្រប់គ្រាន់ ដើម្បីអាចឈរជើងក្នុងវិស័យសិល្បៈបាន បើតាមការកត់សម្គាល់ជាក់ស្ដែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បើនិយាយពីរូបសម្ផស្សកញ្ញា ណូ ហ្វារីដា ពិតជាមានមុខមាត់ស្អាតឃ្យូត ហើយរូបរាងក៏ស្លីម និងកម្ពស់ខ្ពស់ទៀតផង។ ក្នុងនោះដែរ ថ្មីៗនេះនាងទទួលបានការថតម៉ូតថ្មីមួយទៀត ដោយនាងបានផាត់មុខបែបស៊ិចស៊ី មើលទៅពិតជាប្លែកស្រស់ឆើតឆាយសឹងតែមិនស្គាល់។ ក្រោយបង្ហោះរូបរួច អ្នកកេងបណ្ដាញសង្គម និងហ្វេនបានសរសើរពីសម្រា់ដ៏ផូរផង់គ្រប់ៗគ្នា៕

ប្រភពរូប៖ Dew Dew 

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ណូ ហ្វារីដា
កញ្ញា ណូ ហ្វារីដា
កញ្ញា ណូ ហ្វារីដា
កញ្ញា ណូ ហ្វារីដា
កញ្ញា ណូ ហ្វារីដា
កញ្ញា ណូ ហ្វារីដា
កញ្ញា ណូ ហ្វារីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]