ថៃ៖ បន្ទាប់ពីបានចាប់ដៃគ្នាតស៊ូរហូតដល់រៀនចប់ថ្នាក់បណ្ឌិតរួចមក តារាសម្ដែងស្រី Pancake ព្រមទាំងគូស្នេហ៍ដែលបានចំណាយរយៈពេល ៧ ឆ្នាំជាមួយគ្នានោះ ស្រាប់តែមានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរអាចមានដំណឹងល្អពីពិធីមង្គលការ ក្នុងពេលឆាប់ៗនេះ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ Pancake និងគូស្នេហ៍មន្ត្រីរាជការ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយពី​មាន​រូបភាព​មួយ​សន្លឹក​ ដែល​អ្នកទាំងពីរ​បាន​ធ្វើ​ដំណើរ​ទៅកាន់ Wedding Studio ព្រមទាំងបង្ហាញពីការវាស់រូបរាង ដែលស្រដៀងទៅនឹងរបៀបកាត់សំលៀកបំពាក់ថ្មីទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ចំពោះការបង្ហាញបែបនេះ បានធ្វើឲ្យអ្នក​លេង​អ៊ីនធឺណិត​ កាន់តែរំជួ.លចិត្ត និងបាន​ចូល​ទៅ​បញ្ចេញ​មតិ​សួរនាំ ថាតើគូស្នេហ៍​អ្នកទាំងពីរ ជិត​មាន​ដំណឹង​ល្អ​ឬយ៉ាងណា ព្រមទាំងទន្ទឹងរង់ចាំពីការបញ្ជាក់របស់ពួកគេផងដែរ៕  

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Pancake និង គូស្នេហ៍
Pancake និង គូស្នេហ៍
Pancake 
គូស្នេហ៍ Pancake

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]