ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនច្បាស់ជាធ្លាប់បានមើលវីដេអូថតស្ពតពាណិជ្ជកម្មរបស់កញ្ញា ពេជ្រ រស្មី ដោយនាងជាបេក្ខនារី Miss Teen International Cambodia ដំបូងគេដែលទទួលបានឱកាសថតស្ពតយ៉ាងដូច្នេះ។ បើទោះបីវាជាលើកដំបូង ដែលនាងថតស្ពតប៉ុន្តែគេឃើញថានាងពិតជាធ្វើបានយ៉ាងល្អគួរឲ្យសរសើរតែម្ដង។ 

យ៉ាងណាមិញ កញ្ញា ពេជ្រ រស្មី មកចាស់ជ័យលាភីលំដាប់រងទី៣ Miss Teen International Cambodia ជាបេក្ខនារីដែលទទួលបានភាពលេចធ្លោ និងមានការគាំទ្រច្រើនជាងគេ។ មិនតែប៉ុណ្ណោះ ក្នុងអំឡុងពេលបករកួតបវរកញ្ញារូបនេះ ក៏ទទួលបានពានរង្វាន់Miss Popular Award ផងដែរ។ ហើយគ្រប់រូបភាពដែលនាងបង្ហោះម្ដងៗ តែងតែទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គមទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះកញ្ញា ពេជ្រ រស្មី បានបង្ហោះរូបជាមួយអ្នកម្ដាយ ដោយនាងបានបង្ហាញពីភាពស្និទ្ធស្នាល ព្រមទាំងបានលើកដៃសំពះម្ដាយយ៉ាងរំភើបនិងគួរឲ្យសរសើរ។ ពិតណាស់ ភាគតិចណាស់ដែលឃើញយុវតីជំនាន់ថ្មីបង្ហាញទង្វើបែបនេះដាក់អ្នកមានគុណ ប៉ុន្តែបវរកញ្ញាលំដាប់រងទី៣រូបនេះ បានបង្ហាញទង្វើមួយសម្រាប់ជាគម្រូដល់យុវវ័យជំនាន់ថ្មីគ្រប់រូបឲ្យចេះគោរព និងស្រលាញ់ម្ដាយកាន់តែខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ពេជ្រ រស្មី
កញ្ញា ពេជ្រ រស្មី
កញ្ញា ពេជ្រ រស្មី
កញ្ញា ពេជ្រ រស្មី
កញ្ញា ពេជ្រ រស្មី និងម្ដាយ
កញ្ញា ពេជ្រ រស្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]