តៃវ៉ាន់៖ ក្រោយពីបានរៀបការជាមួយស្វាមីថ្មី រឿងរ៉ាវរបស់តារាស្រី Barbie Hsu ក៏បានក្លាយជាទីចាប់អារម្មណ៍ និងមានការតាមដានពីមហាជនជាច្រើន ចំពោះទំនាក់ទំនងស្នេហារវាងនាង និងលោក DJ Koo។ 

ប៉ុន្តែអ្វីដែលបានធ្វើឲ្យអ្នកគាំទ្រយកចិត្តទុកដាក់នោះគឺ រូបសម្រស់របស់តារាស្រីរូបនេះ ក៏ដូចជាភាពរីករាយសាជាថ្មីម្ដងទៀត បន្ទាប់ពីបានសាងគ្រួសារថ្មី។ នៅក្នុងនោះដែរ តាមរយៈ ផលិតករកម្មវិធីទូរទស្សន៍មួយ បានលើកឡើងឲ្យដឹងថា នៅពេលដែលបានមកអង្គុយញ៉ាំអាហារ ជាមួយនឹង Barbie Hsu និងលោក DJ ​​Koo កាលពីពាក់កណ្តាលខែមេសាកន្លងទៅ តារាស្រីរូបនេះព្រមទាំងស្វាមីនាងគឺពិតជា មានទំនាក់ទំនងនិងអារម្មណ៍ល្អខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅពេល​ញ៉ាំ​អាហារ​ពេល​ល្ងាចជាមួយគ្នា អ្នកទាំងពីរ ​បាន​ជជែក​គ្នា​យ៉ាង​សប្បាយទៀតផង។ ម៉្យាងវិញទៀត ថែមទាំងបានបង្ហើបទៀតថា សម្រស់របស់ Barbie Hsu មើលទៅ កាន់តែមានភាពវ័យក្មេងជាងមុនប្រមាណជា១០ឆ្នាំ ដោយមានទឹកមុខអៀនពេលជជែកគ្នា ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

សាន់ឆាយ
សាន់ឆាយ
DJ Koo
DJ Koo
Barbie Hsu និង DJ Koo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]