ការសិក្សាមួយបានរកឃើញពីភាពខុសគ្នារវាងបាត់តេរីល្អដែលកូនទទួលបានពីម្ដាយ រវាងកូនកើតតាមធម្មជាតិ និងកូនកើតដោយវះកាត់។ ការសិក្សារកឃើញថាកូនកើតតាមធម្មជាតិបានទទួលបាក់តេរីល្អច្រើនពីម្ដាយ ខណៈកូនកើតដោយការវះកាត់មិនបានទទួលបាក់តេរីទាំងនេះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN កាលពីឆ្នាំ២០១៩។
យ៉ាងណា ការសិក្សានេះបានបញ្ជាក់ដែរថា ភាពខុសគ្នារវាងបាក់តេរីនេះនឹងបាត់ទៅវិញនៅពេលកូនមានអាយុចន្លោះពីប្រាំមួយខែទៅប្រាំបួនខែ ដោយសារថានេះជាពេលដែលកូនអាចញ៉ាំអាហារបន្ថែមបានដែលជួយដល់ការលូតលាស់របស់បាក់តេរីក្នុងពោះវៀនកូន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែន សុខលើកឡើងថា តាមគោលការក្រសួង ក៏ដូចជាអង្គការសុខភាពពិភពលោក ម៉ាក់ៗគួរបំបៅដោះកូនឲ្យបានយ៉ាងតិចប្រាំមួយខែ ឬច្រើនជាងនេះតាមលទ្ធភាពដែលអាចធ្វើបាន មិនថាកូនកើតតាមធម្មជាតិ ឬដោយវះកាន់នោះទេ។
លោកបន្ថែមថា ក្រោយអាយុបានប្រាំមួយខែ ម៉ាក់ៗអាចបន្ថែមរបបអាហារដល់កូនដែលមានបន្លែចម្រុះ ត្រីសាច់ តាមរយៈអ្វីដែលគេហៅថាបបរខាប់គ្រប់គ្រឿង។ ការបន្ថែមរបបអាហារនេះ លោកថាអាចជួយដល់សុខភាពក្រពះពោះវៀនលូតលាស់បានល្អ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារកូនមិនងាយធ្លាក់ខ្លួនឈឺទៀតផង។ អាហារល្អចំពោះសុខភាពក្រពះពោះវៀន និងជួយដល់បាក់តេរីល្អលោកថា គឺជាអាហារសម្បូរ Probiotics និង Prebiotics ដែលអាចរកបានពីចេក ទំពាំងបារាំង ខ្ទឹមស ខ្ទឹមបារាំង និងផ្លែប៉ោម ជាដើម។
ក្រៅពីនេះ ទឹកដោះគោម្សៅមួយចំនួនក៏មានសារធាតុ SYNBIOTICS ដែរ ដែលជាការសំយោគរវាង Prebiotics និង Probiotics បញ្ចូលគ្នា មានប្រយោជន៍ចំពោះសុខភាពក្រពះពោះវៀនកូន ប្រព័ន្ធភាពស៊ាំ និងការពារកូនមិនងាយឈឺផងដែរ។
មួយវិញទៀត SYNBIOTICS គឺកាន់តែសំខាន់ថែមទៀតសម្រាប់កូនដែលកើតដោយការវះកាត់។ នេះបើតាមការចុះផ្សាយរបស់ worldnutrijournal.org។ ប្រភពដដែលនេះបញ្ជាក់ថា SYNBIOTICS មានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់របស់កូន និងកាន់តែចាំបាច់ថែមទៀតសម្រាប់កូនដែលកើតដោយវះកាត់។ ដោយសារតែកូនដែលកើតដោយវះកាត់មិនសូវទទួលបានបាក់តេរីល្អពីម្ដាយដូចកូនដែលកើតតាមធម្មជាតិ ដូចនេះ SYNBIOTICS ជាសារធាតុសំខាន់ក្នុងការបំពេញចន្លោះខ្វះខាតនេះ។
បើតាមមន្ទីរពេទ្យកាល់ម៉ែត ក្នុងមួយឆ្នាំមន្ទីរពេទ្យនេះទទួលសម្រាកកូនឲ្យស្រ្តីមានផ្ទៃពោះចំនួន ១ម៉ឺននាក់ និងក្នុងនោះមាន២ ៧០០នាក់សម្រាលកូនដោយវះកាត់។ អង្គការសុខភាពពិភពលោកបានឲ្យដឹងថា គិតជាទូទៅស្រ្តីសម្រាលកូនប្រហែល ១៥ភាគត្រូវតម្រូវសម្រាលដោយវះកាត់ដើម្បីសង្គ្រោះជីវិតម្ដាយ និងកូន ពីហានិភ័យផ្សេងៗ។ ប៉ុន្តែ សម្រាប់នៅប្រទេសចិន ប្រេស៊ីល និងអ៊ឺរ៉ង់វិញ ការសម្រាលកូនដោយវះកាត់មានជាង៧០ភាគរយ នៃស្រ្តីសម្រាលកូនទាំងអស់ក្រោមហេតុផលផ្សេងៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]