កោះកុង៖ នាពេលថ្មីៗនេះ សត្វក្រពើសៀម ២៥ក្បាលត្រូវបានប្រលែងចូល ក្នុងទន្លេស្រែអំបិល ដើម្បីអភិរក្សសត្វក្រពើប្រភេទនេះ នៅក្នុងប្រទេសកម្ពុជាឡើងវិញ។

ដោយឡែក យោងតាមក្រុមអ្នកអភិរក្សមកពីខាងFFI និងដៃគូអភិរក្សផ្សេងទៀតនៅប្រទេសកម្ពុជា បានបញ្ជាក់ថា ខ្លួនទើបតែលែងក្រពើសៀម ប្រមាណជា២៥ក្បាល ត្រូវបានលែងចូលក្នុងទន្លេស្រែអំបិល ខេត្តកោះកុង។ ចំពោះគោលបំណង ប្រលែងក្រពើ ដ៏ច្រើនសន្ធឹកសន្ធាប់មួយនេះ គឺដើម្បីស្តារចំនួនក្រពើសៀមឡើងវិញ ខណៈពេលដែលចំនួនក្រពើប្រភេទនេះ ស្ថិតក្នុងបញ្ជីក្រហម ក្នុងប្រទេសកម្ពុជានៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សត្វក្រពើទាំងនេះ គឺត្រូវបានស្ថិតក្នុងការតាមដាន ដើម្បីសិក្សា អំពីអាកប្បកិរិយា និងប្រមូលទិន្នន័យ សំខាន់ៗ ពីខាងក្រុមអ្នកអភិរក្សផងដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

កូនក្រពើសៀម (រូបតំណាង)
កូនក្រពើសៀម (រូបតំណាង)
ក្រពើសៀម (រូបតំណាង)
ក្រពើសៀម (រូបតំណាង)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]