ថៃ៖ ក្រៅពីដំណឹង​ល្អដែលបានសុំមិត្តស្រីរៀបការនៅក្រៅប្រទេសហើយ តារាប្រុស លោក​ Mak Prin ស្រាប់តែបង្ហាញឲ្យឃើញនូវទិដ្ឋភាពផ្ទះថ្មីរបស់ខ្លួន ​នៅ​ឈៀងម៉ៃ ដែលជាផ្ទះនៅជាប់មាត់ទឹក មានទេសភាពស្អាតនៅជុំវិញ ទៀតផង។ 

ក្នុងនោះដែរ លោក Mark Prin បានបង្ហាញឲ្យអ្នកគាំទ្រជាច្រើន បានឃើញតាមរយៈវីដេអូ Vlog មួយ ដែលនេះគឺជាផ្ទះថ្មី ទើបតែសាងសង់រួចរាល់។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏បានធ្វើឲ្យហ្វេនៗបានចូលទៅទស្សនាកម្សាន្តអារម្មណ៍ នៅផ្នែកខាងក្នុងផ្ទះ ដែលមានទីកន្លែងដូចជា ផ្ទះបាយសម្រាប់ចម្អិនអាហារ មានបន្ទប់សម្រាប់ឪពុក​ម្តាយ បន្ទប់​ប្អូន​ស្រី និង​បន្ទប់​ព្រះទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ នៅផ្នែកខាងក្រោយផ្ទះ ក៏មានអាងហែលទឹកដ៏ស្រស់ស្អាតមួយនៅចំកណ្តាល ព្រមទាំងមានបន្ទប់ខារ៉ាអូខេ និងបន្ទប់កម្សាន្តនៅពីផ្នែកចំហៀង ផងដែរ។ ចំពោះ ជាន់ខាងលើ គឺជាបន្ទប់គេងឯកជនរបស់តារាប្រុសរូបនេះផ្ទាល់ ដែលបានរៀបចំមានយ៉រខាងមុខ អាចស្រូបខ្យល់អាកាសយ៉ាងស្រស់ស្រាយ ផងដែរ៕  

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

 Mark
 Mark
 Mark
ផ្ទះរបស់ Mark
ផ្ទះរបស់ Mark
 Mark
ផ្ទះរបស់ Mark
ផ្ទះរបស់ Mark
ផ្ទះរបស់ Mark
ផ្ទះរបស់ Mark

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]