ចិន៖ ប្រភពបានប្រាប់សារព័ត៌មានថា តារាសម្តែងហុងកុង Kenneth Tsang ត្រូវបានគេប្រកាសថាបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវបានគេរកឃើញថាសន្លប់នៅសណ្ឋាគារ កំពុងតែ ដាក់ដាច់ខ្លួនដោយឡែក​​ ក្នុងជន្មាយុ ៨៦​ឆ្នាំ។

តាមប្រភពដដែល បានបន្តទៀតថា តារាសម្តែងដែលត្រូវបានគេស្គាល់ថាជា Tsang Kong កំពុងស្ថិត កំឡុងពេលចត្តាឡាស័ក ក្នុងសណ្ឋាគារ Kowloon នៅលើផ្លូវ Nathan បន្ទាប់ពីត្រឡប់មកទីក្រុងពីប្រទេសសិង្ហបុរីវិញកាលពីថ្ងៃចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត អ្នកខាងក្នុងបាននិយាយថា បុគ្គលិកសណ្ឋាគារត្រូវបានហៅឱ្យបើកទ្វារ ហើយ Tsang ត្រូវបានគេប្រទះឃើញសន្លប់នៅខាងក្នុង ភ្លាមៗបន្ទាប់ពីពាក់កណ្តាលថ្ងៃត្រង់។ គេបានបន្ថែមទៀតថា Tsang ត្រូវ​បាន​គេ​បញ្ជាក់​ថា​ស្លាប់​នៅ​កន្លែង​កើត​ហេតុ។ រីឯលទ្ធផល ជាអវិជ្ជមាន ហេតុដូច្នេះ មូលហេតុការស្លាប់របស់លោក មិនមែន មកពី កូវីដ១៩ នោះទេ តែទោះជាយ៉ាងណា គេមិនទាន់បានបញ្ជាក់ ពីមូលហេតុនៅឡើយផងដែរ៕

ប្រភព៖ scmp.com

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]