ភ្នំពេញ៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជា បានប្រកាសចូលរួម វិភាគទានសប្បុរសធម៌ 200,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី 159 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8 ឧសភា ឆ្នាំ​ 2022។ ថវិកាសប្បុរសធម៌ពី ​ABA នឹងយកទៅប្រើប្រាស់ ដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទូទាំងប្រទេស។

ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា និងជាអគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា, ​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ ​ និង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀតនៅ​ស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងក្នុងពិធីនេះ លោក Askhat Azhikhanov បានមានប្រសាសន៍ថា៖

កាកបាទក្រហមកម្ពុជា ជាអង្គការសប្បុរសធម៌ឈានមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ 1955 ក្រោមវីរភាព ដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

អង្គការនេះ ត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជាថា ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ នៅក្នុងវិស័យមនុស្សធម៌ ដោយចូលរួមក្នុងសកម្មភាពជាច្រើនរួមមាន កម្មវិធីជំនួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ និងសកម្មភាពសុខុមាលភាពនានាក្នុងប្រទេសកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]