កូរ៉េខាងត្បូង៖ បើទោះបីជាបានលែងលះគ្នាទៅហើយក្ដី ប៉ុន្តែអតីតគូស្វាមីភរិយា លោក Song Joong Ki និង តារាស្រី Song Hye Kyo នៅតែជាទីចាប់អារម្មណ៍របស់ទស្សនិកជនជាច្រើន ជាពិសេស ថ្មីៗនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើលមួយ នៅពេលដែលក្រុមអ្នកគាំទ្របានទៅលេងផ្ទះឪពុកម្តាយរបស់ Song Joong Ki

នៅក្នុងនោះដែរ ក្រុមអ្នកគាំទ្រ បានបង្ហោះរូបថតនៃការទៅលេងស្រុកកំណើតរបស់ Song Joong Ki  ព្រមទាំងត្រូវបានស្វាគមន៍ដោយឪពុករបស់លោក ក៏ដូចជា បាន​អញ្ជើញ​ពួកគេឲ្យ​ចូល​ផ្ទះ​ដើម្បី​ទស្សនា និង​ថតរូប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ពួកគេក៏បានរកឃើញថា ឪពុកម្ដាយរបស់ Song Joong Ki នៅតែរក្សារូបភាពកូនប្រុសរបស់ខ្លួន ដែលថតជាមួយនឹង Song Hye Kyo ក្នុងរឿង «Descendants of the Sun» ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki
Song Joong Ki
Song Hye Kyo
Song Hye Kyo និង Song Joong Ki
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]