រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា admin ជីងចក់ អ្នកអត្ថាធិប្បាយព័ត៌មានកីឡាល្បីឈ្មោះម្នាក់ ទើបនឹងរៀបការ កាលពីចុងឆ្នាំ ២០២១ កន្លងទៅនេះ ជាមួយនឹង នារីអតីតបេក្ខភាពតារាម៉ូដែល រូបសម្រស់ស្អាតមិនចាញ់តារា ហើយជាអ្នកមានស្តុកស្តម្ភទៀត។

ផ្ទុយទៅវិញ មិនទាន់បានកន្លះឆ្នាំស្រួលបួលផង ស្រាប់តែ ភរិយារបស់រូបលោក ប្រកាសលែងលះជាមួយ Adminជីងចក់ ក្រោយតាមទាន់រឿងមានស្រីញី ម្តងហើយម្តងទៀត ទោះរៀបការតាមច្បាប់ពេញទីហើយក្តី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ភរិយា នាយជីងចក់ បានទម្លាយថា ចាប់បានរឿងស្រីញីម្តងហើយម្តងទៀត នេះមិនមែនជាលើកទី១ឡើយ ប៉ុន្តែម្តងនេះ រូបលោកធ្វើខុសហើយ មិនដឹងកំហុស បែរជាបង្ហោះសារលើបណ្តាញសង្គម មានមោទនភាពទៅវិញ ខណៈរូបលោកថា ពេលនេះ មានអ្នកតាមដានការរូបលោកច្រើនទៅវិញ។

មិនតែប៉ុណ្ណោះ រូបលោកបានបង្ហើបថា រឿងមានស្រីញីនេះ ជារឿងធម្មតាសម្រាប់ខ្លួនទៅវិញ ជាងនេះទៅទៀត ភរិយាបញ្ជាក់ថា មិនមែនមិនធ្លាប់ខូចខិលឡើយ ខូចខិលរហូតដល់កើតប្រមេះទឹកបាយ ដែលរូបនាងបានយកស្វាមីទៅព្យាបាលរហូតដល់ជាសះស្បើយ ដែលពេលនោះ រូបលោកត្រូវគេផ្ទុះការចាប់អារម្មណ៍ Liveស្លៀកសារុង ហើយបានស្បថថា ឈប់លេងស្រី តែពេលនេះ នៅតែមិនចោលចរិក។

ជាចុងក្រោយ រូបនាង ក៏សង្កត់ធ្ងន់ថា ថ្ងៃស្អែកខ្លួននិងបង្ហាញក្រដាសលែងលះហើយ ដល់ថ្នាក់បង្ហាញចរឹកពិតដូច្នេះហើយ រូបនាងក៏មិនយកវិញដែរ រីឯ នាយ ជីងចក់ អាចញ៉ែគ្រប់នារីបានទាំងអស់ មិនថាជា ស្ត្រីមានសង្សារហើយ មានប្តីហើយ ឬមានកូនហើយក្តី៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ភរិយា admin ជីងចក់
admin ជីងចក់ និងភរិយា
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]