កូរ៉េខាងត្បូង៖ កាលពីថ្មីៗ នេះ ប៉ុស្តិ៍ទូរទស្សនិ៍ tvN បានបញ្ចេញផ្ទាំងរូបភាពរឿងភាគថ្មី ក្នុងថ្ងៃព្រហស្បត្តិ៍ ដែឡមានចំណងជើងថា «Eve» កំពុងទទួលបានឱ្យចាប់អារម្មណ៍ដែលសម្តែងដោយតារាសម្តែងស្រី Seo Ye Ji ។
តួយ៉ាង កាលវិភាគ ចាក់បញ្ចាំងនៅខែក្រោយនៅថ្ងៃទី ៣៥ ឧសភា វេលាម៉ោង ១០ :៣០ នាទី យប់ ដែលរឿងភាគមួយនេះ ប្រាប់ពីរឿងរ៉ាវរបស់នារីម្នាក់ដែលបានចំណាយពេល ១៣ ឆ្នាំនៃជីវិតរបស់នាង គ្រោងសងសឹកយ៉ាងឃោរឃៅប្រឆាំងនឹង គ្រួសារអភិជនដែលមានជាងគេបំផុត ក្នុងប្រទេសកូរ៉េខាងត្បូង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទៀតសោត តារាសម្តែង Seo Ye Ji ធ្វើឱ្យនាងវិលត្រឡប់មកកាន់ភាពយន្តខ្នាតតូចវិញក្នុងនាមជាតួឯកស្រី Lee Rael ជាស្ត្រីដែលឃើញឪពុកនាងបានស្លាប់។ ១៣ឆ្នាំក្រោយមក នាងបានក្លាយជាតួអង្គ សំខាន់ ទទួលបានមរតកមហាសាល។
ជារួមនេះ នេះជារឿងភាគដំបូង ក្រោយចាប់តាំងពី តារស្រីរូបនេះ មានរឿងអាស្រូវ ក៏ដូចជា រឿងរ៉ាវចម្រូងចម្រាសជាច្រើន ដែលបានកើតឡើង ដែលគេដឹងបានថា រឿងភាគ ដែលនាងសម្តែងចុងក្រោយ ដែលមានចំណងជើង «It's Okay To Not Be Okay» ដែលចូលរួមសម្តែង Kim Sohyun កាលពីឆ្នាំ ២០២០៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]