ចិន៖ ខ្សែភាគយន្តដ៏ល្បី «Kung Fu Hustle» ត្រូវបានហៅ «ពូថៅហោះទីនហ្វី» ដោយបានសម្តែងដោយ Stephen Chow ត្រូវបានប្រភពមួយបានរាយការណ៍មកថា ក្រោយពីចេញអស់រយៈ ១៥ ឆ្នាំ ពេលនេះរឿងនេះកំពុងតែផលិតវត្គទី ២  ដែលនឹងត្រូវចេញផ្សាយឆាប់ៗ ចាប់តាំងភាគដំបូងក្នុងឆ្នាំ ២០០៤។

ពិតណាស់ ដូចដែលអ្នកគាំទ្របានដឹងហើយថា អ្វីៗមិនដូចដើមនោះទេ ដោយលោក Chow បានបញ្ជាក់សារជាថ្មីអំពីគម្រោងនេះ រូបលោកនឹងមិនសម្តែងក្នុងរឿងភាគបន្តនោះទេ ដែលវាទំនងជាថា រូបលោកនឹងជាអ្នកដឹកនាំរឿង។ ផ្ទុយទៅវិញ វាត្រូវបានគេរាយការណ៍ថា Kung Fu Hustle ២ ប្រហែលជាមានតួឯកស្រីទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាម ​​Yahoo! News លោក Chow ក៏បានបន្ថែមទៀតផងដែរថា ខ្សែភាពយន្តនេះនឹងមាន តួអង្គថ្មីជាច្រើន ក៏ដូចជា តួអង្គបរទេសផងដែរ ដែលថ្ងៃចេញផ្សាយ មិនទាន់ជាក់លាក់ជាផ្លូវការដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]