ភ្នំពេញ៖ ម្ចាស់ជ័យលាភីឯក Miss Teen International Cambodia 2021 កញ្ញា ឌី បញ្ញាវិមាលា ជាបវរកញ្ញាវ័យក្មេងជាងគេដែលទើបតែមានវ័យ១៤ឆ្នាំប៉ុណ្ណោះ។ ពិតណាស់ បើទោះបីនាងនៅក្មេង ប៉ុន្តែសមត្ថភាពរបស់នាងក៏ខ្លាំងមិនចាញ់បវរកញ្ញាផ្សេងដទៃទៀតប៉ុន្មានឡើយ។ លើសពីនេះទៅទៀត នាងក៏អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អថែមទៀតផង។ 

ក្រៅពីសមត្ថភាព និងចំណេះដឹង Miss Teen International Cambodia 2021 រូបនេះក៏មានមុខមាត់ស្រស់ស្អាតតែម្ដង។ មិនតែប៉ុណ្ណោះ ទោះបីទើបវ័យ១៤ឆ្នាំ ប៉ុន្តែនាងពិតជាមានកម្ពស់ខ្ពស់ស្រឡះ រូបរាងក៏ស្លីមសាកសមជាបវរកញ្ញាពិតៗផងដែរ។មួយវិញទៀត គ្រប់ពេលនាងតុបតែងខ្លួនម្ដងៗ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមលង់នឹងនាងគ្រប់គ្នា។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ប្រិយមិត្តធ្លាប់បានឃើញមុខមាត់កញ្ញា ឌី បញ្ញាវិមាលា រួចមកហើយថាស្រា់ស្អាតកម្រិតណា ប៉ុន្តែបើក្រឡេកមើលមុខមាត់ប៉ាម៉ាក់ MTIC 2021 រូបនេះវិញក៏មិនអន់ប៉ុន្មានឡើយ។ ដោយមុខមាត់ប៉ាម៉ាក់នាង ស្អាតសង្ហាហើយមានច្រមុះស្រួចទាំងពីរនាក់តែម្ដង ដែលជាហេតុធ្វើឲ្យបវរកញ្ញារូបនេះមានច្រមុះស្អាតស្រួចបែបធម្មជាតិយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា 
កញ្ញា ឌី បញ្ញាវិមាលា ជាមួយប៉ា និងម៉ាក់ 
កញ្ញា ឌី បញ្ញាវិមាលា និងម៉ាក់ 
កញ្ញា ឌី បញ្ញាវិមាលា និងម៉ាក់ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]