ភ្នំពេញ៖ ដូចប្រិយមិត្តដឹងរួចហើយថា ក្រោយដឹកដៃគ្នាចូលរោងការ មិនទាន់បានមួយ ឆ្នាំស្រួលបួលផង ស្រាប់តែថ្មីៗនេះ អតីតភរិយារបស់អេដមីន ជីងចក់ បានចេញមុខមកទម្លាយ និងស្វាមី ពីដំណឹងលែងលះ ក្រោយចាប់បាន អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ដ៏ល្បី ឆាតញ៉ែ ដេកគ្រប់ស្តីរាប់ភ្លេច។

អ្វីគួរឲ្យចាប់អារម្មណ៍ កាលពីម្សិលមិញនេះ ភរិយារបស់លោក ក៏បានធ្វើការ Live ម្តងទៀតជាលើកចុងក្រោយ ក្នុងការបកស្រាយ ចំណងអាពាហ៍ពិពាហ៍ រវាង អេដមីន ជីងចក់ និងត្រូវបានបញ្ចប់ត្រឹមហ្នឹង គ្មានអ្វីពាក់ព័ន្ធគ្នានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀតសោត ដោយក្នុងវីដេអូ ដែលមានអ្នកមើកលរាប់ម៉ឺន ក៏បានរៀបរ៉ាប់ផងដែរ នៃទំហំការឈឺចាប់ ក្រោយបានចាប់ដៃ រៀបការមក ភរិយាអេដមីន ជីងចក់ ដោយរៀបរាប់ថា រូបនាង មិនដែលមានសុភមង្គលម្តងណាឡើយ។

ជាការពិត ដែលក្នុងនោះ រូបនាងបានបន្ថែមទៀត មើលទៅពិតជាសម្តែង នៅក្នុង បណ្តាញសង្គម ក្នុងកាមេរ៉ា ថាជីវិត គូស្វាមីភរិយា មើលទៅ មានក្តីសុខយ៉ាងខ្លាំង តែធាតុពិត នាងដេកយំរហូត ចាប់តាំងការបាន មួយថ្ងៃ រហូតដល់ពេលនេះ បុគ្គលជីកចក់ នៅតែធ្វើឲ្យយំរហូតមកដល់ពេលបច្ចុប្បន្ន។

ក្រោយពីឃើញបែបនេះ ជាមួយនឹងការ Live វីដេអូ មានវេលា ជិតមួយម៉ោង បានធ្វើឲ្យមានការ អាណិតអាសូរ ជាពន់ពេក ថែមទាំង ជួយលើកទឹកចិត្ត លើរូបនាង ឲ្យរឹងមាំឡើង ថែមទាំងមានអ្នកខ្លះ បានត្រឹមពោរពាក្យ មិនគួរណា មនុស្សស្រី ឆ្លាត ពូកែរកសុី តែបែបជាអភ័ព្វរឿងស្នេហា មកជួបមនុស្សបែបនេះសោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

រូបភាព
រូបភាព
វិដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]