ថៃ៖ គឺជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូប ដែលតែងតែទទួលបាននូវការសរសើរពីទស្សនិកជន ចំពោះតារាស្រី Baifern Pimchanok ទៅលើភាពស្រស់ស្អាតរបស់ខ្លួន ទាំងមុខមាត់ និងការរៀបចំខ្លួនដ៏ទាក់ទាញមិនថាពេលទៅកម្សាន្ត ឬចូលរួមកម្មវិធីណាមួយឡើយ។ 

ដោយឡែក ថ្មីៗនេះ ក៏មានការបង្ហាញឡើងឲ្យឃើញពីរូបភាពមួយចំនួនរបស់ Baifern ដែលបានបង្ហាញខ្លួនជាមួយនឹង Miss Grand International ២០២១ នាង Thuy Tien និងកំពុងតែធ្វើឲ្យអ្នកលេងអ៊ីនធឺណេតរំភើបចិត្តជាខ្លាំង បន្ទាប់ពី អ្នកទាំងពីរ បានថតរូបដ៏គួរឲ្យស្រលាញ់ជាមួយគ្នា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ហ្វេនៗជាច្រើន ថែមទាំងអាចសង្កេតឃើញ និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីសម្រស់ដ៏ស្រស់ស្អាតរបស់ Baifern បើទោះបីជា ក្នុងនោះនាងបានតុបតែងខ្លួនសាមញ្ញធម្មតាក៏ពិតមែន ប៉ុន្តែនៅតែលេចចេញនូវភាពទាក់ទាញ ពោរពេញដោយមន្តស្នេហ៍ ស្របពេលឈរក្បែរបវរកញ្ញាដែលមានសម្រស់ដ៏លេចធ្លោមិនចាញ់គ្នា ផងដែរ៕ 

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Baifern
Baifern
Baifern
Baifern
Baifern
Baifern និង Thuy Tien
Baifern និង Thuy Tien

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]