រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា រឿងរ៉ាវគ្រួសាររបស់ admin ជីងចក់ ដែលធ្លាប់ធ្វើឲ្យគេឯង សរសើរថាជា គូស្វាមីភរិយាសមគ្នានោះ ក្រោយរៀបការបានត្រឹមតែ៥ខែសោះ ក៏ដើរដល់ផ្លូវបែកបាក់ ក្រោយអតីតភរិយា ចាប់បានរូបលោក មានស្រីម្តងហើយម្តងទៀត មិនកែប្រែចរឹត។

យ៉ាងណាមិញ ខណៈបង្ហាញក្រដាសលែងលះ កាលពីយប់មិញ ក្នុងនោះ អតីតភរិយា admin ជីងចក់ បញ្ជាក់ថា រថយន្តJeep ដែលមានស្លាកលេខ JingJork នោះជា រថយន្តរបស់រូបនាង ហើយចាប់ពីពេលនេះទៅ រូបលោក ក៏គ្មានសិទ្ធិមកប៉ះពាល់រថយន្តនេះ តទៅទៀតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ រូបនាងបន្តថា រថយន្តនេះ ទាំងកាតគ្រី ឈ្មោះ និងលុយ សុទ្ធតែជារបស់រូបនាងទាំងអស់ ព្រោះចង់បំពេញមុខមាត់អតីតស្វាមី ទើបដាក់ស្លាកលេខជា ឈ្មោះរបស់ស្វាមីយ៉ាងដូច្នេះ លើសពីនេះទៅទៀត រូបនាងក៏បញ្ជាក់ជូនមហាជនថា ប្រសិនបើ ឃើញរថយន្តនេះតាមផ្លូវ សូមបញ្ជាក់ថា មិនមែនadmin ជីងចក់ឡើយ ប៉ុន្តែ ជារថយន្តរបស់រូបនាង ខ្លួនជាអ្នកបើក ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អតីតភរិយា admin ជីងចក់
admin ជីងចក់
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]