ភ្នំពេញ៖  ពិតណាស់ ប៉ុន្មានឆ្នាំមកនេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចាប់អារម្មណ៍លើ ល្អហួស ដែលនាងត្រូវគ្នាស្គាល់យ៉ាងច្បាស់ថាជាក្មួយស្រី អ្នកនាង ចោម ច័ន្ទ និងជាក្មួយស្រី ដេននី ក្វាន់ផងដែរ។​ យ៉ាងណាមិញ បើទោះបី ក្មេងស្រីរូបនេះ​មានអាយុតិច តែគេសង្កេតឃើញរូបសម្រស់នាងពិតជាស្រស់ស្អាតផូរផង់ ហើយមុខមាត់ឃ្យូតខ្លាំង មិនថាភ្នែក ច្រមុះ មាត់នោះទេ។ 

ម្យ៉ាងវិញទៀត ក្រៅពីមានរូបសម្រស់ស្រស់សោភា ហើយកុមារីរូបនេះក៏មានទេពកោសល្យសិល្បៈថែមទៀតផង ដោយនាងអាចរាំរបាំបុរាណ ចេះច្រៀងរាំយ៉ាងក្រមិចក្រមើម ជាពិសេសក្មេងស្រីរូបនេះ ក៏អាចសម្ដែងបានយ៉ាងល្អទៀតផង។ ហើយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ល្អហួស កាន់តែមានវ័យធំជិតពេញក្រមុំ ហើយស្អាតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីថ្មីៗនេះ «ល្អហួស» ក៏ត្រៀមចេញ បទថ្មីរបស់នាង បន្ទាប់ពីរៀងស្ងាត់មួយរយៈ ក្នុងនោះ ដោយគ្រាន់តែចេញក្បាលបន្តិចប៉ុណ្ណោះ។ ប៉ុន្តែ ល្អហួស ពិតជាទាក់ទាញខ្លាំងមែនទែន មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងមានកាយវិការស់រវើក ក្រម៉ិចក្រមើមក្នុងបទចម្រៀងនេះរឹតទាក់ទាញមួយកម្រិតទៀត៕

សូមទស្សនារូបភាពខាងក្រោម៖

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស