ភ្នំពេញ៖ ដោយសារតែក្តីស្រឡាញ់ និងការយកចិត្តទុកដាក់មិនចេះសាបសូន្យចំពោះអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី និងជាធនធានដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសជាតិ ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានបន្តនូវយុទ្ធនាការសប្បុរសធម៌របស់ខ្លួនដោយធ្វើការបរិច្ចាគនូវសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន 500 នាក់ និងរចនាបណ្ណាល័យឱ្យមានភាពទាក់ទាញថ្មី (Renovate) ដោយបន្ថែមសៀវភៅក្នុងបណ្ណាល័យចំនួន 400 ក្បាល ព្រមទាំងបំពាក់គ្រឿងបរិក្ខារ និងបរិក្ខារអេឡិចត្រូនិកមួយចំនួនជូនដល់សាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត ដែលស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែរថា សកម្មភាពសប្បុរសធម៌នេះគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការសប្បុរសធម៌ចម្បង “Love & Care” របស់ក្រុមហ៊ុន សាមសុង។ ហើយគោលបំណងចម្បងបំផុតនៃសកម្មភាពសប្បុរសធម៌នេះ គឺក្រុមហ៊ុន សាមសុង កម្ពុជា ចង់ចែករំលែកនូវសេចក្តីស្រឡាញ់ ស្នាមញញឹម និងក្តីសង្ឃឹមដល់សិស្សានុសិស្ស ធ្វើយ៉ាងណាឱ្យពួកគេខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះវិជ្ជា និងធ្វើខ្លួនឱ្យក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អសម្រាប់ប្រទេសជាតិប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្រៅអំពីការបរិច្ចាគនូវកញ្ចប់សម្ភារសិក្សា និងរចនាបណ្ណាល័យឱ្យមានភាពទាក់ទាញពោរពេញដោយផាសុកភាពជាមួយនឹងបរិក្ខារអេឡិចត្រូនិកដែលក្រុមហ៊ុន សាមសុង ធ្វើការផ្តល់ជូននាពេលនេះក្រុមហ៊ុនក៏បានធ្វើការលើកទឹកចិត្ត និងក្រើនរំឭកដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូទាំងអស់ ធ្វើយ៉ាងណាបន្តខិតខំផ្ទេរនូវចំណេះដឹងដល់សិស្សានុសិស្ស និងបន្តរក្សាអនាម័យ និងអនុវត្តវិធានការ 3កុំ 3ការពារ ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារពីការរីករាលដាលនៃបញ្ហាវិបត្តិសកលផងដែរ។

លោកនាយកគ្រប់គ្រងទូទៅក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖

ជាមួយគ្នានេះដែរ លោក សាំង នី នាយកសាលាបឋមសិក្សា អូហ្គុរ៉ាត្រកៀត ក៏បានមានប្រសាសន៍ដែរថា៖

បន្ថែមពីនេះដែរលោក គីម យ៉ុងហូ ប្រធានគ្រប់គ្រងនៃអង្គការ Good Neighbors ក៏បានមានប្រសាសន៍ផងដែរថា៖

ជាចុងក្រោយអ្វីដែលក្រុមហ៊ុន សាមសុង ធ្វើនាពេលនេះគឺគ្រាន់តែចង់ឃើញ និងចង់ឱ្យសិស្សានុសិស្សទាំងអស់មានភាពរីករាយក្នុងការសិក្សា មានការតស៊ូ មានក្តីសង្ឃឹមក្នុងជីវិត និងជាពិសេសផ្តល់នូវផលវិជ្ជមានទៅដល់សហគមន៍ ដល់សង្គម និងដល់ប្រទេសកម្ពុជាវិញប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]