ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុនGAC Motor ដែលត្រូវបានគេទទួលស្គាល់ថាជារថយន្ត ដែលមានគុណភាពខ្ពស់ និងជាប់ពានJD Powerទៅលើគុណភាពរយៈពេល 8ឆ្នាំជាប់គ្នា បានបង្ហាញរថយន្ត SUV ស៊េរីថ្មីឆ្នាំ២០២៣ របស់ខ្លួនជាផ្លូវការនៅទីផ្សារកម្ពុជាហើយជាមួយរូបរាងប្រណីតឥតខ្ចោះ បច្ចេកវិទ្យាទំនើបរបស់ជប៉ុន និងតម្លៃសមរម្យបំផុត នោះគឺម៉ូឌែល The All New GS4។

The All New GS4 ជារថយន្តSUV 5កៅអី រចនាបទថ្មីស្រឡាងទាំងផ្នែកខាងក្នុង និងខាងក្រៅ ផ្តល់ភាពទាក់ទាញ និងកាន់តែទាន់សម័យសម្រាប់មនុស្សសម័យថ្មី ផ្នែកខាងមុខរបស់រថយន្តមានការឌីហ្សាញរូបរាងជាមួយចង្កៀងមុខកាន់តែកាចដូចជាភ្នែកឥន្រ្ទី ចង្កៀងបំភ្លឺប្រភេទLED ជាមួយប៉ាណាធំល្អ ងាយស្រួលសម្រាប់ដំណើរការម៉ាស៊ីន ស្តុបក្រោយរចនាប្រដូចនឹងស្លាបសត្វដែលកំពុងតែត្រដាងស្លាប បញ្ចេញសម្រស់លើដងវិថី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថយន្តក៏មានបំពាក់ជាមួយប្រព័ន្ធចាក់សោរដោយស្វ័យប្រវត្តិ សេនស័រជុំវិញរថយន្ត ជាពិសេសមានដំបូលបើកធំទូលាយម៉ូឌែលGS4នេះត្រូវបានបំពាក់នូវម៉ាស៊ីនជំនាន់ថ្មីរបស់ GAC គឺ GAC MOTOR 27OT, ទំហំស៊ីឡាំង 1.5L E-Turbo ជាប្រភេទម៉ាស៊ីនសាំង ផ្ដល់នូវកំលាំងសន្ទុះខ្លាំងរហូតដល់ 169សេះ ស៊ីប្រេងតិច (ត្រឹមតែ 68លីត ក្នុងរយៈចំម្ងាយបើកបរ 100គីឡូមែត្រ) ដោយភ្ជាប់ជាមួយប្រអប់លេខAisin ៦វគ្គអូតូ ធ្វើអោយការផ្លាស់ប្ដូរលេខពីមួយវគ្គទៅមួយវគ្គមានភាពរលូន។

ចំពោះជើងក្រោមត្រូវបានរចនាជាលក្ខណៈ Independent Suspension ដោយផ្នែកខាងមុខជាប្រភេទ McPhearson និងផ្នែកខាងក្រោយជាប្រភេទ Multi-link Beam ដូចគ្នានៅនឹងរថយន្តទំនើបៗ មកពីអឺរ៉ុប អាចកាត់បន្ថយភាពរលាក់បានល្អ និងផ្តល់អោយការធ្វើដំណើរកាន់តែរលូនលើគ្រប់ស្ថានភាពផ្លូវ។

ចំពោះប្រព័ន្ធសុវត្ថិភាព គឺជាចំនុចសំខាន់ដែល GAC Motor យកចិត្តទុកដាក់ជាចម្បងក្នុងការផលិតរថយន្ត GACគ្រប់ម៉ូដែល ជាក់ស្ដែង GAC GS4 ជំនាន់ទី២ នេះ៦២% នៃតួរថយន្តត្រូវបានផលិតពីដែកថែបយ៉ាងរឹងមាំ និងទទួលបានចំណាត់ថ្នាក់សុវត្តិភាពកំរិតផ្កាយ៥ ពី C-NCAP (China New Car Assessment Programs) The All New GS4ស៊េរីឆ្នាំ២០២៣ ថ្មីនេះក៏មានផ្តល់ជូនអតិថិជននូវ 3ជម្រើស ស, ខ្មៅ និងប្រផេះ ជាមួយនឹងតម្ល $36,900 តែប៉ុណ្ណោះ ដោយលោកអ្នកអាចរកទិញបាននៅក្រុមហ៊ុន GAC Motor Cambodia ជាមួយការធានារយៈពេល 5ឆ្នាំ ឬស្មើនឹង 150,000គីឡូម៉ែត្រ៕

ប្រសិនលោកអ្នកមានចំណាប់អារម្មណ៍ធាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទ 095 999 029

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]