សៀមរាប៖ នៅលើផេកជាផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា បានចែកចាយរូបភាពជាច្រើនសន្លឹក នៃការជួយជុល តួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ដោយកម្លាំងពលករ ចំនួន ១២នាក់ ដោយប្រើប្រាស់ កម្លាំងមនុស្សសុទ្ធសាធផ្ទាល់តែម្តង។
ក្នុងផងដែរ ដោយសារតែ ទីតាំងនៃការជួសជុល ស្ថិតនៅទីទួលខ្ពស់ ព័ទ្ធជុំវិញទៅដោយជញ្ជាំងរោងទងថ្មពីរជាន់ដែលមិនអាចឱ្យនាំគ្រឿងចក្រធុនតូច ឬធំចូលទៅបំរើការជួយជួសជុលនៅការដ្ឋានបានឡើយ ហេតុដូច្នេះ ក្រុមការងារជួសជុលតួប្រាង្គបាកាណនៃប្រាសាទអង្គរវត្ត ត្រូវបង្ខំចិត្ត ប្រើប្រាស់កម្លាំងមនុស្សសុទ្ធ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តាមប្រភពដដែល បានបន្តបន្ថែមទៀតថា នេះជាលើកទីមួយហើយដែលការជួសជុលខឿនកណ្ដាលរួតបាកាណនៃប្រាសាទអង្គរវត្តបានប្រើកម្លាំងមនុស្សទទួលបានជោគជ័យដែលមិននឹកស្មានដល់ ពីព្រោះមិននឹកស្មានថាក្រុមការងារមួយនេះ អាចធ្វើបាន នៅក្នុងពេលដ៏លំបាកបំផុតទាំងការងារ និងទាំងពេលដែលមានវិបត្តិដោយជំងឺកូវីដ១៩៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]