សៀមរាប៖ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២២ បន្ទាប់ពីចាប់ផ្តើមជើងហោះហើរឡើងវិញទៅកាន់ទីក្រុងភ្នំពេញក្នុងខែមករា ក្រុមហ៊ុន AirAsia ថ្ងៃនេះបានប្រារព្ធពិធីបើកដំណើរការឡើងវិញនូវសេវាកម្មហោះហើរទៅកាន់ខេត្តដ៏សំខាន់មួយទៀតក្នុងប្រទេសកម្ពុជា នោះគឺខេត្ត សៀមរាប។

ជើងហោះហើរ AK540 ពីអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ២ (klia2) បានចេញដំណើរនៅថ្ងៃទី២៩ ខែមេសានៅម៉ោង ១:០៥នាទីរសៀល (ម៉ោងក្នុងតំបន់) ហើយបានចុះចតនៅខេត្តសៀមរាបនៅម៉ោង (២:២០នាទី រសៀល ម៉ោងក្នុងស្រុក) ជាមួយនឹងអ្នកដំណើរចំនួន ១០៩នាក់ ។ ជាមួយគ្នានេះជើងហោះហើរត្រឡប់មកវិញបានចាកចេញពីខេត្តសៀមរាបនៅម៉ោង ២:៥៥ រសៀល (ម៉ោងក្នុងតំបន់) នៅថ្ងៃទី២៩ ដដែល ហើយគ្រោងនឹងត្រលប់មកទីក្រុងកូឡាឡាំពួរវិញនៅម៉ោង (៦:១០ នាទីល្ងាច ម៉ោងក្នុងស្រុក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ដែលបន្ធូរបន្ថយតម្រូវការចូលសម្រាប់ការធ្វើដំណើរពីបរទេស និងជាគំនិតផ្តួចផ្តើមដែលត្រូវបានស្វាគមន៍​ ដោយអ្នកធ្វើដំណើរជុំវិញពិភពលោក។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការបើកប្រទេសឡើងវិញ ដើម្បីស្វាគមន៍អ្នកធ្វើដំណើរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ដោយមិនតម្រូវឱ្យពួកគេធ្វើចត្តាឡីស័ក ឬធ្វើតេស្តរកជំងឺកូវីដ-១៩ នៅគ្រប់ច្រកទ្វារអន្តរជាតិ។

លោក Riad Asmat នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Malaysia បានមានប្រសាសន៍ថា៖

ជាមួយគ្នានេះដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា៖

ឯកឧត្តមបានបន្តថា៖

ទន្ទឹមនឹងនេះ លោក Alain Brun នាយកប្រតិបត្តិនៃ Cambodia Airports មានប្រសាសន៍ថា៖

គួរឱ្យដឹងថា រួមជាមួយនឹងការចាប់ផ្តើមជើងហោះហើរឡើងវិញចាប់ពីថ្ងៃនេះ និងដើម្បីអបអរសាទរការបន្តការធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៅកាន់ខេត្តសៀមរាប ក្រុមហ៊ុន AirAsia នឹងដំណើរការជើងហោះហើរពីរដងក្នុងមួយសប្តាហ៍ពីទិសដៅ Kuala Lumpur ទៅខេត្តសៀមរាបនៅ​ ថ្ងៃច័ន្ទ និងថ្ងៃសុក្រ ជាមួយនឹងតម្លៃសំបុត្រយន្តហោះល្អបំផុត។

ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ភ្ញៀវអាចកក់ជើងហោះហើររបស់ពួកគេទៅកាន់ខេត្តសៀមរាបក្នុងតម្លៃត្រឹមតែ 149 RM ក្នុងមួយជើង ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ និងតម្លៃត្រឹមតែ 129 RM ក្នុងមួយជើង នៅចន្លោះពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ តាមរយៈ «Flights» នៅលើកម្មវិធី Airasia Super។ ចំពោះភ្ញៀវដែលចង់ទៅលេង ឬ ត្រលប់ទៅទីក្រុងកូឡាឡាំពួរ អាចកក់ជើងហោះហើរពីខេត្តសៀមរាបក្នុងតម្លៃត្រឹមតែ ៥៩ ដុល្លារ ក្នុងមួយជើងសម្រាប់ការធ្វើដំណើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ និងតម្លៃត្រឹមតែ ៤៥ ដុល្លារប៉ុណ្ណោះក្នុងមួយជើង  សម្រាប់ការធ្វើដំណើរពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ សម្រាប់ជើងហោះហើរដែលបានកក់ពី ឥឡូវនេះរហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

ជាមួយគ្នានេះសម្រាប់ការចូលប្រទេសម៉ាឡេស៊ី ភ្ញៀវទេសចរអន្តរជាតិ និងអ្នកធ្វើដំណើរទាំងអស់ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស នឹងមិនតម្រូវឱ្យធ្វើតេស្តរកជំងឺ COVID-19 មុនចេញដំណើរ , ធ្វើតេស្តនៅពេលមកដល់, ការធ្វើចត្តាឡីស័ក និងការធានារ៉ាប់រង ទៀតឡើយចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ខាងមុននេះ។

ហើយសម្រាប់ការចូលមកប្រទេសកម្ពុជា ក៏មិនមានការធ្វើតេស្តមុនចេញដំណើរ, ក្រោយការមកដល់ ឬ លក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូចគ្នាដែរ ប៉ុន្តែតម្រូវឱ្យបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងគ្រប់ចំនួនដូស។ ចំពោះអ្នកដំណើរដែលបានចាក់ថ្នាំបង្ការបានគ្រប់ដូសពីប្រទេសម៉ាឡេស៊ី ដែលមានបំណងធ្វើដំណើរមកប្រទេសកម្ពុជា ត្រូវតែបំពេញតាមលក្ខខណ្ឌកំណត់ដោយរដ្ឋាភិបាលកម្ពុជា មុនពេលទិញជើងហោះហើររបស់ពួកគេ និងនៅពេលមកដល់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]