ភ្នំពេញ៖ បវរកញ្ញាលំដាប់រងទី៣ Miss Teen International Cambodia 2021 កញ្ញា ពេជ្រ រស្មី ជាបវរកញ្ញាវ័យក្មេងមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំង ហើយនាងក៏ជាម្ចាស់ពានរង្វាន់ Miss Popular ម្នាក់ផងដែរ។ លើសពីនេះទៅទៀត បើទោះបីនាងមិនទទួលបានជ័យលាភីឯក ប៉ុន្តែនាងពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកលេងបណ្ដាញសង្គមផងដែរ។
មួយវិញទៀត កញ្ញា ពេជ្រ រស្មី ក៏ធ្លាប់បានបង្ហាញវត្តមានក្នុងការថតស្ពតផ្សាយពាណិជ្ជកម្ម ដែលគេមើលឃើញពីសមត្ថភាពនាងធ្វើបានយ៉ាងល្អតែម្ដង។ ពិតណាស់ បើទោះបីវាជាជាលើកដំបូង តែបវរកញ្ញាលំដាប់រងទី៣រូបនេះ ធ្វើឲ្យហ្វេនៗរបស់នាងភ្ញាក់ផ្អើលនឹងសមត្ថភាពនាងគ្រប់គ្នា។ មិនតែប៉ុណ្ណោះ បើនិយាយពីរូបសម្ផស្សនាងពិតជាស្រស់សោភាតាមបែបធម្មជាតិផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្រៅពីសម្រស់ស្អាតបែបធម្មជាតិមិនគ្រប់គ្រាន់នោះទេ នៅពេលដែលកញ្ញា ពេជ្រ រស្មី តុបតែងខ្លួនម្ដងៗ តែងតែធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភ្លឹកនឹងសម្រស់នាងគ្រប់គ្នា។ ជាពិសេសថ្មីៗនេះ នាងបានបង្ហោះរូប២សន្លឹក តែងមុខបែបធម្មជាតិ តែស៊ិចស៊ីបន្តិច រួមទាំងពាក់ខ្សែក និងស្លៀកឈុតពណ៌ស ដៃតូច ឃើញថានាងពិតជាឃ្យូត ស្អាតផូរផង់ ហើយប្លែកជាងរូបមុនៗទៅទៀត។ ក្រោយបង្ហោះរូបទាំងនោះរួច ហ្វេនៗរបស់នាង បានចូលទៅcommentសរសើរពីសម្រស់របស់នាងគ្រប់ៗគ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]