អាមេរិក៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាចម្រៀងកាណាដា Justin Bieber បានធ្វើការបង្ហោះបទចម្រៀងថ្មី មានចំណងជើងថា Honest នៅក្នុងបណ្តាញសង្គម Youtube ដោយលើកនេះការតុបតែងខ្លួន គឺប្លែកជាងបទមុនៗទៅទៀត។

ដោយឡែក ចំពោះបទចម្រៀងមួយបទនេះ តារាចម្រៀងJustin គឺមិនបានធ្វើឱ្យអ្នកគាំទ្រ មានការខកចិត្តនោះឡើយ លើកនេះរូបគេបានតុបតែងខ្លួនដូចចោរ.ប្ល.ន់ ដោយមានស្រោមមុខពណ៍ទឹកក្រូច ព្រមទាំងឈុតឆាកបា.ញ់.ប្រ.ហា.រដូចក្នុងខ្សែភាពយន្តពិតៗ ដែលអាចនិយាយបានថាមិនខុសពីឈុតឆាកក្នុងខ្សែភាពយន្តប៉ុន្មាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនធំ បានបង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលចំពោះស្ទីលតែងខ្លួន និងវីដេអូបទចម្រៀង ដែលគ្រប់បទចម្រៀង គឺមានរសជាតិ ដែលមិនធ្វើឱ្យហ្វេនសាំចិត្តឡើយ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

Justin Bieber 
Justin Bieber ក្នុងឈុតក្រៅឆាក
Justin Bieber ក្នុងឈុតក្រៅឆាក
វីដេអូបទចម្រៀង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]