ភ្នំពេញ៖ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយនឹង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ក្នុងគោលបំណងដើម្បីគាំទ្រដល់សកម្មភាពអនុវត្តគម្រោងរបស់និស្សិត នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ ដើម្បីពង្រីកសមត្ថភាពរបស់និស្សិតលើជំនាញផលិតពហុមាតិកាផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងជំនាញទំនាក់ទំនងបែបឌីជីថល ក្រោមប្រធានបទ “ការលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងជំងឺមហារីក” ។
សកម្មភាពគម្រោងសំខាន់ៗនៃកិច្ចសហការនេះ រួមមានការរៀបចំយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមប្រព័ន្ធឌីជីថល ការផលិតផ្ទាំងផ្សព្វផ្សាយឌីជីថល ការផលិតវីឌីអូអប់រំខ្លីៗ និងការផលិតភាពយន្តខ្នាតខ្លីជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានលើកឡើងថា៖
លោកបានបន្ថែមទៀតថា៖
លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖
គួរបញ្ជាក់ផងដែរថា ការចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia សមាជិកនៃគណៈគ្រប់គ្រងរបស់ FWD Cambodia រួមទាំងសាស្រ្តាចារ្យនិងនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]