ភ្នំពេញ៖ កម្មវិធីប្រកួតបវរកញ្ញាដ៏ល្បី Miss Grand Cambodia បានមកដល់ប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ដោយកម្មវិធីប្រកួតបវរកញ្ញាមួយនេះ បានធ្វើឲ្យមហាជន និងអ្នកលេងបណ្ដាគសង្គមចាប់អារម្មណ៍ មានការគាំទ្រខ្លាំងតែម្ដង។ លើសពីនេះទៅទៀត គ្រប់បវរកញ្ញាដែលឈ្នះមកុដ សុទ្ធសឹងតែមានសមត្ថភាពខ្លាំងមិន បវរកញ្ញាបណ្ដាប្រទេសផ្សេងៗឡើយ។ 

ជាមួយគ្នានេះដែរ បើនិយាយដល់បវរកញ្ញា Miss Grand Cambodia ពេលនេះមានដល់៨ជំនាន់ទៅហើយ ចំណែកម្នាក់ៗសុទ្ធតែមានសម្រស់ស្រស់ស្អាត ចំណេះដឹងល្អ បូករួមនឹងសមត្ថភាពទេពកោសល្យខ្លាំងទៀតផង។ ក្នុងនោះដែរ ជឿជាក់ថាប្រិយមិត្តមួយចំនួនក៏នៅចាំមុខបវរកញ្ញា Miss Grand Cambodia មួយចំនួនទៀតក៏ភ្លេចមុខ ដោយសារតែម្ចាស់មកុដខ្លះបានផ្អាកការងារសិល្បៈជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ដោយបវរកញ្ញា Miss Grand Cambodia ទាំង៨ជំនាន់ ដែលធ្វើឲ្យមហាជនស្ងើចសរសើរពីសមត្ថភាព និងសម្រស់ដ៏ផូរផង់នោះមានដូចជា៖ 

១៖ អ្នកនាង នូ ទឹមស្រីនាថ

អ្នកនាង នូ ទឹមស្រីនាថ ជាបវរកញ្ញា Miss Grand Cambodia ជំនាន់ទី១ ហើយនាងប្រលងកាលពីឆ្នាំ២០១៤ ហើយនាងក៏បានទៅប្រកួតលើឆាកអន្តរជាតិ និងឈ្នះបានពានរង្វាន់១ផងដែរ។

អ្នកនាង នូ ទឹមស្រីនាថ 

២៖ កញ្ញា សេង ប៉ូលវិធាវី

កញ្ញា សេង ប៉ូលវិធាវី ជាបវរកញ្ញា Miss Grand Cambodia 2015 ហើយនាងជាបវរកញ្ញាជំនាន់ទី២ ហើយនាងក៏បានទៅប្រកួតលើឆាកអន្តរជាតិផងដែរ។

កញ្ញា សេង ប៉ូលវិធាវី

៣៖ កញ្ញា ហេង ចន្ថា

កញ្ញា ហេង ចន្ថា នាងបានក្លាយជាបវរកញ្ញា Miss Grand Cambodia 2016 ជំនាន់ទី៣ ប៉ុន្តែសោកស្ដាយដែលនាងមិនបានទៅប្រកួតលើឆាកអន្តរជាតិ។

កញ្ញា ហេង ចន្ថា

៤៖ កញ្ញា ឃ្លឹម ស្រីគា 

កញ្ញា ឃ្លឹម ស្រីគា បានឈ្នះមកុដ Miss Grand Cambodia 2017 នាងក៏ទទួលបានឱកាសទៅប្រកួតបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ព្រមទាំងឈ្នះបានពានរង្វាន់១ផងដែរ។

កញ្ញា ឃ្លឹម ស្រីគា 

៥៖ អ្នកនាង ឌី លីកា 

អ្នកនាង ឌី លីកា ក៏ជាស្ត្រីមួយរូបដែលបានឈ្នះមកុដពីកម្មវិធី Miss Grand Cambodia កាលពីឆ្នាំពី២០១៨ ហើយនាងក៏បានចេញទៅប្រកួតលើឆាកអន្តរជាតិផងដែរ។ 

អ្នកនាង ឌី លីកា 

៦៖ កញ្ញា ដេត ស្រីនាថ

កញ្ញា ដេត ស្រីនាថ ជាបវរកញ្ញា Miss Grand Cambodia 2019 ដែលមានវ័យក្មេងជាងគេ ប៉ុន្តែអ្វីដែលសោកស្ដាយនោះ នាងមិនបានចេញទៅប្រកួតលើឆាកអន្តរជាតិនោះទេ។ 

កញ្ញា ដេត ស្រីនាថ

៧៖ កញ្ញា លីវ ជីលី 

កញ្ញា លីវ ជីលី Miss Grand Cambodia 2020 ដំបូងគេបង្អស់ដែលអាចឈានជើងចូល Top20 ក្នុងកម្មវិធី Miss Grand International។

កញ្ញា លីវ ជីលី 

៨៖ កញ្ញា ប៉ូគឹមថេង សុតធីតា

កាន់តែរំភើបនឹងអស្ចារ្យ ដោយកញ្ញា ប៉ូគឹមថេង សុតធីតា ជាបវរកញ្ញាដែលមានឱកាសចូលដល់ Top10 ពីកម្មវិធី Miss Grand International 2021 ហើយនាងជាបវរកញ្ញា Miss Grand Cambodia 2021ជំនាន់ទី៨ផងដែរ។ 

កញ្ញា ប៉ូគឹមថេង សុតធីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]