ថៃ៖ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២ អ្នកយកព័ត៌មានបានរាយការណ៍ពីលោក ព្រីនយ៉ា ភូសា អភិបាលខេត្តស្រះកែវ បានសម្រេច ក្នុងការលើកលែង បើកការប្រើប្រាស់ច្រកចូល-ចេញរបស់ ព្រះរាជាណាចក្រកម្ពុជាសម្រាប់តែការដឹកជញ្ជូនទំនិញតាមតម្រូវការដែលចេញចូល និងអ្នកធ្វើដំណើរ។
ក្នុងនោះផងដែរ ដើម្បីពិចារណាបើកច្រកព្រំដែនគោកអចិន្ត្រៃយ៍ ព្រំប្រទល់ ចាប់ពីថ្ងៃទី ១ ខែឧសភា កំណត់ថា អ្នកធ្វើដំណើរ ត្រូវចាក់ថ្នាំបង្ការឲ្យបានពេញលេញ មានឯកសារចុះឈ្មោះ(ប័ណ្ណវ៉ាក់សាំង) លិខិតឆ្លងដែន គ្រប់ត្រឹមត្រូវ និងធ្វើតេស្ត កូវីដរហ័ស លទ្ធផលអវិជ្ជមាន អាចធ្វើដំណើរចូលមកបានដោយមិនចាំបាច់ចត្តាឡីស័ក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរីឯចំណែក សម្រាប់អ្នកដែលមិនបំពេញកាលវិភាគចាក់វ៉ាក់សាំង ត្រូវចុះឈ្មោះតាមរយៈប្រព័ន្ធអនឡាញ «Thailand Pass» ជាមួយនឹងលិខិតឆ្លងដែន និងធ្វើតេស្តរក និងដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ៥ ថ្ងៃ។ យ៉ាងណាមិញ បើសិនឆ្លង ត្រូវបញ្ជូនទៅព្យាបាលតាម កិច្ចព្រមព្រៀង ក្នុងការចំណាយទទួលការព្យាបាល៕
ប្រភព៖ matichon.co.th
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]