ឧត្តរមានជ័យ៖ មួយរយៈក្រោយនេះ ប្រិយមិត្តដែលនិយមលេងបណ្ដាញសង្គម មិនថាទាំងហ្វេសប៊ុក ឬតិកតុក ប្រាកដជាបានស្គាល់ និងកំពុងចាប់អារម្មណ៍ជាមួយអ្នកលក់អនឡាញដ៏ល្បី ដែលគ្រប់គ្នាស្គាល់ឈ្មោះថា ចែយូរ៉ា ដោយសារតែនាងមានចរិតក្រម៉ិចក្រមើម ហើយនិយាយសម្ដីបែបរដឺនៗ និងកំប្លែងៗ ទើបគ្រប់គ្នាចូលចិត្តតាមដាន។

ដោយឡែក បើងាកមកចាប់អារម្មណ៍រឿងមួយ ដែលថ្មីៗនេះគ្រប់គ្នាកំពុងតែចាប់អារម្មណ៍ គឺការបង្ហាញវីដេអូកំប្លែងៗ និងស្វីតៗជាមួយប្ដីរបស់នាង ធ្វើឲ្យគ្រប់គ្នាមើលហើយទប់សំណើចស្ទើរមិនបាន ជាពិសេស គឺគេចាប់អារម្មណ៍ច្រើនលើសម្រស់របស់ប្ដីនាងផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ នៅក្នុងវីដេអូនោះ ប្ដីរបស់ ចែយូរ៉ា នេះពិតជាសង្ហាមែន ហើយបើមើលរូបភាពនៅពេលដែលគេស្លៀកឈុតឯកសណ្ឋានជាប៉ូលិសទៀតនោះ កាន់តែធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមជាច្រើនចូលចិត្ត និងចុចចែករំលែកជាមួយពាក្យសរសើរនិងលេបខាយជាហូរហែ៕

ចង់ជ្រាប ទស្សនារូបភាពខាងក្រោម៖

ចែយូរ៉ា និងប្ដី
ប្ដី ចែយូរ៉ា
ប្ដី ចែយូរ៉ា
ប្ដី ចែយូរ៉ា
ប្ដី ចែយូរ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]