ដង្កូវស៊ីធ្មេញ (រាក់ស៊ីធ្មេញ) កើតឡើងជាញឹកញាប់លើកុមារតូចៗដែលនៅមានធ្មេញទឹកដោះ ជាពិសេសធ្មេញមុខដែលពិបាកក្នុងការប៉ះ។ ម៉្យាងទៀតកុមារតូចៗមិនងាយឱ្យពេទ្យធ្មេញប៉ះធ្មេញទេ ព្រោះខ្លាចឈឺ ខ្លាចម្ជុល និងខ្លាចសំឡេងឆាបកាចាធ្មេញ។ អ៊ឹចឹងក្រៅពីការប៉ះធ្មេញ មានវិធីណាអាចព្យាបាលដង្កូវស៊ីធ្មេញបាន?
ក្រៅពីការប៉ះធ្មេញ ទន្តពេទ្យអាចលាបថ្នាំដង្កូវស៊ីធ្មេញ (Silver Diamine Fluoride) លើធ្មេញអូនតូចដែលមានបញ្ហាដើម្បីកុំឱ្យដង្កូវស៊ីធ្មេញស៊ីកាន់តែធំ។ ថ្នាំលាបដង្កូវស៊ីធ្មេញ ជាសូលុយស្យុងដែលផ្សំពី សារធាតុប្រាក់ ទឹក អាម៉ូញាក់ និង fluoride។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុនដំបូងទន្តពេទ្យនឹងសម្អាតធ្មេញអូនតូចឱ្យស្អាត និងទុកឱ្យស្ងួត។ បន្ទាប់មកលាបធ្មេញអូនតូចដែលមានបញ្ហាជាមួយថ្នាំដង្កូវស៊ីធ្មេញ រួចទុកប្រហែលពីរនាទីដើម្បីឱ្យថ្នាំជ្រាបចូលធ្មេញ និងសម្លាប់បាក់តេរីដែលបង្ករាក់ស៊ីធ្មេញ ដើម្បីបញ្ឈប់ ឬពន្យឺតរាក់ពីការស៊ីធ្មេញកាន់តែធំ និងជ្រៅ។
ការលាបថ្នាំដង្កូវស៊ីធ្មេញក៏ជួយកាត់បន្ថយអាការៈស្រៀវធ្មេញដែរ ព្រោះសារធាតុប្រាក់នៅក្នុងថ្នាំអាចជួយពង្រឹង និងការពារស្រទាប់ភ្លុកធ្មេញ។ លើសពីនេះទៅទៀតសារធាតុfluoride មាននាទីព្យាបាលធ្មេញពុក ពង្រឹងធ្មេញ និងការពារធ្មេញពីការប្រែពណ៌។
តំបន់ធ្មេញដែលដង្កូវស៊ីនឹងប្រែជាពណ៌ខ្មៅ ឬត្នោតបន្ទាប់ពីលាបថ្នាំហើយ ដោយសារប្រតិកម្មជាមួយនឹងសារធាតុប្រាក់ ក្រោយពេលថ្នាំសម្លាប់បាក់តេរីដែលបង្កឱ្យរាក់ស៊ីធ្មេញ។ ប្រសិនបើអូនតូចដំបៅមាត់ ឬអាលែកហ្ស៊ីជាមួយសារធាតុប្រាក់ អូនតូចមិនអាចលាបថ្នាំដង្កូវស៊ីធ្មេញបានទេ។
ការលាបថ្នាំដង្កូវស៊ីធ្មេញជាវិធីព្យាបាលដង្កូវស៊ីធ្មេញបណ្តោះអាសន្នដែលមានសុវត្ថិភាព ងាយស្រួល និងគ្មានការឈឺចាប់។ ប៉ាម៉ាក់ត្រូវនាំអូនតូចទៅទទួលការព្យាបាលធ្មេញឡើងវិញពេលអូនតូចធំបន្តិច ឬពេលអូនតូចហាន ឬព្រមឱ្យទន្តពេទ្យប៉ះធ្មេញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]