ប៉ារីស៖ វីដេអូថ្មី របស់ តារាចម្រៀងសញ្ជាតិថៃ Lalisa ដែលបានធ្វើដំណើរកម្សាន្ត ទៅដើរលេងនៅប៉ែកអឺរ៉ុប បានចេញជាវីដេអូ ដោយបានបង្ហោះនៅឆានែល Youtube ជាផ្លូវការរបស់តារាស្រីរូបនេះ កំពុងបានធ្វើឲ្យ អ្នកគាំទ្រពេញចិត្តជាខ្លាំង។

យ៉ាងណាមិញ ក្នុងវីដេអូទាំងនោះ បានព៌ណនា សកម្មភាពមួយចំនួន ដោយក្នុងនោះ ក៏មានសកម្មភាព ធ្វើការ ថតម៉ូដ ឲ្យប្រ៊េនមួយចំនួន ដែលជាដៃគូសហការ របស់តារាស្រីរូបនេះ ក៏ដូចជា ថតដាក់គម្របទស្សនាវដ្តីទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅលើបណ្តាញសង្គម ដែលហ្វេនផេកមួយ បានបង្ហោះវីដអូ ឃ្លឹបខ្លីមួយ ដោយបានដកស្រង់ ចេញពីវីដេអូមួយនេះ នៃសកម្មភាព កាយវិការ បែបគួរឲ្យស្រលាញ់ បែបក្មេងស្រីទើបតែធំ បានធ្វើឲ្យអ្នកទស្សនា មើលកាន់តែខ្នាញ់ ជាមួយនឹង ចរិត Lisa។

ជាក់ស្តែង នៅក្នុងវីដេអូមួយនោះ គឺគេបានបង្ហាញថា តារាស្រីកើតឆ្នាំ ១៩៩៧ រូបនេះ បាន​រត់លេង រត់ឆ្លេឆ្លាពេញផ្លូវ ជាគួរឲ្យអស់សំណើចខ្លាំងតែ ម្តង ហាក់បីដូចជានាងទើបតែបានទៅ កន្លែងកម្សាន្តមួយនេះ លើកទី១​ មើលទៅពិតជាផ្ទុយ ពីចរិត នៅលើឆាក របស់នាង ជាមួយទឹកមុខ ឆ្នាស់ឆ្នើម មានអំណាច កាចៗ នៅពេលនាងច្រៀងរ៉េប ម្តងដូច្នេះដែរ៕

សូមទស្សនាវីដេអូខាងក្រោម​៖ 

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]