រាជធានីភ្នំពេញ ​៖ ដូចដែរដឹងស្រាប់ហើយថា កាលពី២ខែមុននេះ តារាចម្រៀង ខេមរៈ សិរីមន្ត ធ្វើឲ្យកក្រើកវិស័យសិល្បៈខ្មែរ ក្រោយរូបលោក ស្ងាត់ៗឡើងងារជាឧកញ៉ា ខណៈទើបនឹងប្រឡូកក្នុងការងារអចលទ្រព្យ មិនទាន់បានប៉ុន្មានផង។

មិនត្រឹមតែ ជាតារាចម្រៀងដំបូងគេនោះឡើយដែលទទួលងារជាឧកញ៉ា រូបលោកក៏ជាតារាវ័យក្មេងជាងគេផងដែរ ដែលបានទទួលគោរមងារថ្នាក់ខ្ពស់យ៉ាងដូច្នេះ ធ្វើឲ្យមហាជននិងបណ្តាអ្នកគាំទ្រ បង្ហោះសារអបអរសាទរផ្អើលពេញបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ រំលងបានត្រឹមតែ២ខែប៉ុណ្ណោះ ជាថ្មីម្តងទៀត តារាចម្រៀងជើងចាស់ ព្រាប សុវត្ថិ ក៏ក្លាយជា តារាចម្រៀងទី២ ក្នុងឆ្នាំ២០២២នេះ ដែលទទួលបានងារជាឧកញ៉ាម្នាក់ទៀតហើយ ដោយព្រះរាជ្យក្រឹត្យតែងតាំង ត្រូវបានសិល្បករ ហ្វេនៗចែករំលែកកាលពីយប់មិញនេះ។

យ៉ាងណាក្តី គេមិនទាន់បានដំណឹងជាក់លាក់ ថាតើក្រោយទទួលងារថ្មី ឧកញ៉ា ព្រាប សុវត្ថិ នឹងប្រឡូកការងារសិល្បៈដដែរ ដូចនឹងឧកញ៉ា ខេមរៈ សិរីមន្ត ឬយ៉ាងណានៅឡើយ?៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ឧកញ៉ា ព្រាប សុវត្ថិ
ឧកញ៉ា ព្រាប សុវត្ថិ
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ