ថៃ៖ ថ្មីៗនេះ បានក្លាយជាបញ្ហាដ៏កក្រើកមួយក្នុងពិភពអ៊ីនធឺណិត បន្ទាប់ពី តារាស្រី Nampetch បានបង្ហាញខ្លួនដ៏ស្រស់សោភា រួមជាមួយនឹងការស្លៀកពាក់ឈុតលេចធ្លោ ពេលកំពុងជិះទូកកម្សាន្ត តាមដងទន្លេ។
យ៉ាងណាមិញ នៅក្នុងនោះដែរ មហាជនជាច្រើន បានសម្គាល់ឃើញថា ឈុតដែលតារាស្រីនេះបានស្លៀកពាក់គឺមានភាពស្រដៀងទៅនឹងរ៉ូបដែល Tangmo បានស្លៀកពាក់ពេលដែលនាងបានស្លាប់បា.ត់.ប.ង់ជីវិត ដែលធ្វើឲ្យហ្វេនៗទាំងឡាយ បង្ហាញពីការមិនពេញចិត្ត និងគិតថាមិនសមរម្យទេ នៅពេលដែលរូបនាងធ្វើបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរហូតមកដល់ពេលថ្មីៗនេះ នាងបែរជាបង្ហាញខ្លួនម្ដងទៀត ជាមួយនឹងឈុតពណ៌ក្រហមដ៏ស្រស់ស្អាត ដែលត្រូវបានមហាជនមើលឃើញវា នៅតែជាឈុតស្រដៀងនឹង Tangmo ដដែល ព្រមទាំងជាឈុតដែល Tangmo បានស្លៀកពាក់មុនពេល មានឧប្បត្តិវហេតុរហូតបាត់បង់ជីវិត ទៀតផង។
តែទោះជាយ៉ាងណា ពេលនេះ តារាស្រី Nampetch ក៏បានសម្រេចចិត្តចេញមុខមកបំភ្លឺជុំវិញ រាល់ការរិះគន់ដែលកើតឡើងតាមបណ្ដាញសង្គម ដោយបញ្ជាក់ពីមូលហេតុដែលនាងត្រូវស្លៀកសម្លៀកបំពាក់នេះ ហើយបញ្ចប់ដោយការសុំទោស ប្រសិនបើអ្វីដែលនាងបានធ្វើ វាបានប៉ះពាល់ដល់អ្នកណាម្នាក់ទៀតផង ហើយ នាងថែមទាំងបង្ហាញខ្លួនមិនមានចេតនា ចង់ស្លៀកពាក់ដូច Tangmo ឬចំអក ឲ្យTangmo នោះទេ ។ ជាពិសេស នាងក៏បានបង្ហាញពីការសោកស្ដាយ និងសុំទោសដល់អ្នកគ្រប់គ្នា ដែលបានធ្វើរឿង ដែលចា.ក់ដោ.តបេះដូងអ្នករាល់គ្នា បែបនេះ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]