កែប៖ ជឿជាក់ថាប្រិយមិត្តប្រាកដចាបានស្គាល់តារាប្រុសជើងចាស់ លោក ជា សំណាង ដែលលោកឈានជើងចូលសិល្បៈបានជាច្រើនឆ្នាំ ហើយលោកក៏នៅតែទទួលបានប្រជាប្រិយភាពខ្លាំងពីទស្សនិកជន។

ជាមួយគ្នានេះ ជា សំណាង ជាតារាសម្តែងវ័យចំណាស់ តែនៅសង្ហាភាគច្រើនត្រូវដើរតួជា ឪពុក ឬបងប្រុស ក្នុងរឿងភាគខ្មែរជាច្រើន ជាពិសេស តែងដើរតួក្នុងរឿង ជាស្វាមី ជាលោកប៉ា គួរឲ្យស្រលាញ់ ដែលការពិតក្រោយឆាក ជីវិតរូបលោក ក៏ត្រូវគេស្គាល់ថា ជាស្វាមី និងលោកប៉ាល្អ ដូចតួសម្តែងរូបលោកជាខ្លាំង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បើក្រឡេកទៅមើលជីវិតពិតរបស់លោកវិញ តារាប្រុសជើងចាស់រូបនេះ បានរៀបការ ជាមួយនឹងភរិយា វ័យខុសគ្នាជាតារាមូដែល សម្រស់ស្រស់ស្អាតខ្លាំងម្នាក់ ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រី២នាក់ទៅហើយ។  លើសពីនេះទៅទៀត ថ្មីៗនេះ ភរិយារបស់លោកបានបង្ហោះវីដេអូឃ្លីបមួយ ខណៈដំណើរកម្សាន្តបែបគ្រួសារ ជាមួយភាពសាមញ្ញបំផុត កំពុងប្រលែងលេងជាមួយកូនដោយស្នាមញញឹម និងភរិយា មើលទៅដូចជាមានក្តីសុខគ្មានទុក្ខកង្វល់តែម្ដង៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ជា សំណាង និងគ្រួសារ
ជា សំណាង 
ជា សំណាង និងគ្រួសារ
ជា សំណាង និងគ្រួសារ
@reasey33

♬ original sound - Rachana Brows - 𝐑𝐚𝐜𝐡𝐚𝐧𝐚𝐄𝐲𝐞𝐛𝐫𝐨𝐰𝐬
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]