តៃវ៉ាន់៖ នៅតែជារឿងដែលហ្វេនៗជាច្រើនកំពុងតែតាមដាន ចំពោះ តារាស្រីតៃវ៉ាន់ Barbie Hsu បន្ទាប់ពីនាងបានប្រកាសរៀបការជាថ្មីម្ដងទៀត ជាមួយអតីតមិត្តប្រុស លោក DJ Koo ក្រោយពីអ្នកទាំងពីរ បានបែកគ្នាប្រមាណ២០ឆ្នាំមកនេះ។  

ដោយឡែក ថ្មីៗ​នេះ នៅពេលដែលបានរៀបការជាមួយគ្នារួចហើយ តារាប្រុស លោក DJ Koo បានទាញយកចំណាប់អារម្មណ៍មហាជនយ៉ាងខ្លាំង ទៅលើសកម្មភាពមួយ ដែលខាង​ហាង​សាក់​នៅ​តៃប៉ិ ​បាន​ចែក​រំលែក​រូបភាព​របស់លោក ដែលបានជាភ្ញៀវមក​សាក់​ថ្មី​នៅ​ទី​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើតាមម្ចាស់ហាងបានបង្ហាញឲ្យដឹងថា លោក DJ Koo បានធ្វើសាក់ថ្មីចំនួន ២ ក្នុងពេលតែមួយ។ ជាពិសេស តារាប្រុសរូបនេះ ថែមទាំងបានសាក់ឈ្មោះភរិយារបស់ខ្លួន Barbie Hsu ជាភាសាកូរ៉េនៅលើដៃ ដើម្បីបង្ហាញពីក្តីស្រលាញ់ដ៏ស្មោះស្ម័គ្រចំពោះភរិយា ទៀតផង៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
DJ Koo និង Barbie Hsu
DJ Koo
DJ Koo
DJ Koo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]