បរទេស៖ តារាភាពយន្ដហូលីវូដ Angelina Jolie បានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលនាងបង្ហាញខ្លួននៅក្នុងហាងកាហ្វេមួយក្នុងទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន ខណៈប្រទេសមួយនេះ កំពុងមានសង្រ្គាម អសន្តិសុខនៅឡើយ។

ជាក់ស្តែង វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​ការ​គ្រវីដៃ​រុសរាយ ដោយបានស្វាគមនិ៍ពីសំណាក់ប្រជាជន អ៊ុយក្រែន ក៏ដូចជា ចុះហត្ថលេខា​លើ​ហត្ថលេខា​សម្រាប់​អ្នក​គាំទ្រ ថែមទាំងបាន ថតរូបជាមួយទុកជាអនុស្សាវរិ៍យទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តាមប្រភពមួយ អ្នកស្រី Jolie នៅក្នុងប្រទេសនេះ ដើម្បីជួបកុមារដែលរងគ្រោះដោយសង្រ្គាម ហើយបានទៅលេងមន្ទីរពេទ្យ និងអង្គការក្នុងស្រុកជួយអ្នករបួស និងជនភៀសខ្លួន តាមរយៈអង្គការមនុស្សធម៌ ដូចដែរធ្វើសព្វរាល់ដងដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]