ភ្នំពេញ៖ ក្រោយពីរឿងរ៉ាវគ្រួសារអេដមីន ជីង ចក់ ត្រូវបានផ្ទុះខ្លាំងក្នុងបណ្តាញសង្គមរួចមក សាមីខ្លួន ក៏បានចេញមុខបកស្រាយដែរថា មិនមែនតែរូបលោកទេ ដែលចេះខូចខិលនោះ សូម្បីអាយដលលោកផ្ទាល់ Ronaldo ក៏មានអតីតកាលខូចខ្លះដែរ ដែលពាក្យសម្តីទាំងនេះធ្វើឱ្យតារាកំពូលទើស ម៉ៃ សុគន្ធ បានចេញមុខមកម្តងទៀតផងដែរ។

ដោយឡែក តារាចម្រៀងកំពូលទើស ប្រចាំឆមាស លោក ម៉ៃ សុគន្ធ បានបង្ហោះវីដេអូនិយាយឌឺដងផ្លែផ្កា ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះថាសំដៅទៅនរណាឡើយ ដោយលោកបាននិយាយថា ប្រសិនជាចង់យកតារាបាល់ទាត់ Christino Ronaldo ជានិមិត្តរូប និងយកចង់រូបតម្រាប់តាម ហេតុអីក៏មិនយកភាពល្អរបស់គេមកនិយាយ និងអនុវត្តតាមទៅ ក្រៅពីនេះមិនគួរទម្លាក់កំហុសមកលើអាយដលនោះឡើយ នេះជាពាក្យសម្តីរបស់ តារាចម្រៀង​ ម៉ៃ សុគន្ធ បានលើកបញ្ជាក់ក្នុងវីដេអូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាប្រុសរូបនេះ មិនបានបញ្ជាក់ថាឈ្មោះនរណាម្នាក់ឡើយ ប៉ុន្តែចំពោះមហាជន ដឹងច្បាស់១០០ភាគរយ ថាអ្វីដែលលោកបាននិយាយ គឺសំដៅទៅលើអេដមីន ជីងចក់ នោះឯង៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

តារាចម្រៀង ម៉ៃ សុគន្ធ
  អេដមីន ជីងចក់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]