ភ្នំពេញ៖ ពិតណាស់ ពិធីការិនី ហេង កែវនីតា ប្រិយមិត្តប្រាកដជាបានស្គាល់នាងរួចមកហើយ ដែលនាងជាពិធីការិនី ដ៏ឆ្នើមម្នាក់ នាងធ្លាប់ចូលរួមក្នុងកម្មវិធីធំៗ និង កម្មវិធីបែបផ្លូវការជាច្រើន ក្នុងការធ្វើជាពិធីការិនី ។
មិនតែប៉ុណ្ណោះ មកទល់ពេលបច្ចុប្បន្ន តារាស្រីរូបនេះ នៅតែរក្សាប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជនដដែល ដោយសារតែទេពកោសល្យ រួមទាំងការថែរក្សាសម្រស់នៅក្មេងជាងវ័យទៀតនោះ ដែលធ្វើឲ្យតារារូបនេះឈរនៅចំណុចខ្ពស់ដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកថ្មីៗ ហេង កែវនីតា បានបង្ហោះរូបភាពជា២-៣សន្លឹក ជាមួយឈុតសម្លៀកបំពាក់រ៉ូបបែបក្លាសសុីកពណ៌ខ្មៅមួយឈុត ដែលសុីនឹងរូបរាងល្វត់ល្វន់គួរឱ្យស្រឡាញ់ដូចតារាម៉ូដែល ព្រមទាំងមានស្ទីលលេងស្បែកជើងកវែង បន្ថែមដោយការផាត់មុខស្តើងៗបែបធម្មជាតិ មើលទៅគឺពិតជាល្អឥតខ្ចោះតែម្តង ដែលនេះធ្វើឱ្យមហាជននាំគ្នាសរសើរព្រោងព្រាត មិនដាច់ពីមាត់អំពីសម្រស់ដ៏ស្រស់ស្អាតរបស់តារាម្នាក់នេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]