ថៃ៖ អស់រយៈពេលប្រមាណ ២ខែទៅហើយ ដែលតារាស្រី Tangmo បានទទួលម.រ.ណ.ភាព ដែលធញវើឲ្យហ្វេនៗនៅតែអាល័យចំពោះរូបនាង ជាពិសេស សម្រាប់តែគូស្នេហ៍នាងផ្ទាល់ លោក Bird នៅតែបង្ហាញពីអារម្មណ៍គិតដល់រូបនាងគ្រប់ពេល ដោយបានចេញមកបង្ហាញពីសកម្មភាពផ្សេងៗ តាមរយៈបណ្ដាញសង្គមជាញឹកញាប់។

ដោយឡែក ថ្មីៗន លោក​ Bird ដែលជាគូស្នេហ៍របស់ Tangmo  ក៏បានបង្ហោះរូបភាពថ្មីមួយទៀត និងបានធ្វើឲ្យហ្វេនៗកាន់តែក្ដុ.ក.ក្ដួ.លក្នុងចិត្ត នៅក្នុងថ្ងៃកំណើតរបស់ខ្លួន ព្រោះនោះគឺជារូបភាព ដែល តារាស្រី Tangmo បានកាន់នំខេកមក Surprise ខ្លួន ជាមួយនឹងស្នាមញញឹមដ៏ផ្អែមល្ហែម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្នោះ នៅក្នុងនោះដែរ លោក Bird ថែមទាំងបានបង្ហាញពីសារមួយដែលបានសរសេរថា៖

Bird

យ៉ាងណាមិញ នៅក្នុងការបង្ហោះនេះ ក៏មានតារាល្បីៗក្នុងវិស័យសិល្បៈ រួមទាំងអ្នកគាំទ្របានចូលមកជូនពរថ្ងៃកំណើតឱ្យ Bird និងមតិលើកទឹកចិត្តជាច្រើនទៀត ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖

Tangmo 
Tangmo 
Tangmo និងគូស្នេហ៍
Tangmo និងគូស្នេហ៍
Tangmo 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]