បរទេស៖ តារាប៉ុស្តិ៍ទូរទស្សនិ៍ TVB ដ៏ល្បីប្រចាំប្រទេសហុងកុង លោក Auston Lam និងភរិយា បានរាយការណ៍ ទៅប្រទេសអង់គ្លេស ដើម្បីលក់សម្លៀកបំពាក់ជជុះ ដោយរកចំណូលបានប្រហែល ៤០០-៥០០ ដុល្លារក្នុងមួយថ្ងៃ។
យោងតាមគេហទំព័រ Sohu គូស្វាមី ភរិយា បាននាំយកសម្លៀកបំពាក់ចាស់ៗដែលមិនបានប្រើជាច្រើនទៅលក់នៅទីផ្សាររថយន្តចល័តតាមផ្លូវ ដែលបានរទេះមកកាន់ទីធ្លាលក់ ហើយដាក់តាំងបង្ហាញឱ្យអតិថិជនជ្រើសរើសតាមចិត្ត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមប្រភពដដែល បានបន្តទៀតថា សម្លៀកបំពាក់ដែល Auston Lam បានដាក់លក់ គឺនាំចូលពីហុងកុងជាចម្បង ដែលភាគច្រើន គឺខោអាវ មិនអាចពាក់បានទៀតទេ ព្រោះវាតឹងពេក ឬរលុងពេក។
យ៉ាងណាមិញ ការពីប្ដូរពីការងារតារាមកជាអ្នកលក់សម្លៀកបំពាក់ជជុះនៅអឺរ៉ុប តារាប្រុសរូបនេះ បាននិយាយថា លោកមិនមានអារម្មណ៍ខ្មាសឡើយ។ លោកក៏បាននិយាយថា៖
គួររំលឹកផងដែរ តារាប្រុសរូបនេះ បានប្រកាសកាលពីខែធ្នូឆ្នាំមុន ថាលោកនឹងផ្លាស់ទៅប្រទេសអង់គ្លេសជាមួយប្រពន្ធរបស់លោក ដោយមូលហេតុមិនបន្តកុងត្រាជាមួយ TVB គឺដោយសារលក្ខខណ្ឌប្រាក់ឈ្នួលរបស់ស្ថានីយមានកម្រិតទាបពេក ព្រោះតែរងប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ នឹងវិបិត្តកូវីដ១៩៕
ប្រភព៖ ngoisao
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]