ភ្នំពេញ៖ នៅថ្ងៃទី២ ខែឧសភាព ឆ្នាំ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី ដែលមានឈ្មោះថា «FTB Mobile» សម្រាប់អតិថិជនបុគ្គល និងដើម្បីជំនួសកម្មវិធីធនាគារចល័តតាមទូរស័ព្ទចាស់ ដែលមានឈ្មោះថាមហាបុត្រ (MohaBot)។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មីនេះគឺជាការឆ្លើយតបនឹងតម្រូវការកើនឡើង នៃសេវាកម្មធនាគារឌីជីថល ពោលគឺសេវាធនាគារចល័តតាមទូរស័ព្ទ។ ឥឡូវនេះ កម្មវិធីធនាគារចល័តតាមទូរស័ព្ទថ្មី FTB Mobile មាននៅលើ Google Play Store និង App Store ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«ភាពច្នៃប្រឌិតគឺជាផ្នែកមួយដ៍សំខាន់នៅក្នុងបេសកកម្មរបស់ធនាគារFTB ហើយដែលបានជួយជំរុញឱ្យធនាគារបន្តវិវត្តន៍ប្រកបដោយជោគជ័យ និងទទួលបានការពេញចិត្តពីសំណាក់អតិថិជនគ្រប់រូប និងគ្រប់ជំនាន់» លោកសយ សត្យា នាយកសេវាធនាគារឌីជីថលរបស់ធនាគារ FTB បានមានប្រសាសន៍ថា៖


                 នៅឆ្នាំ២០១៧ ធនាគារFTB បានដាក់ឱ្យដំណើរការមហាបុត្រ (MohaBot) ជាកម្មវិធីធនាគារចល័តមួយក្នុងចំណោមកម្មវិធីដំបូងគេមួយចំនួន ដែលបានចាប់ផ្តើមនៅក្នុងទីផ្សារកម្ពុជានាពេលនោះ ។ ក្នុងកំឡុងពេល៥ ឆ្នាំកន្លងទៅនេះ កម្មវិធី MohaBot បានផ្តល់ជូន​អតិថិជននូវនឹងមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ឥឡូវនេះ MohaBot ត្រូវបានជំនួសដោយកម្មវិធីទំនើបថ្មី «FTB Mobile» ដែលត្រូវបានបង្កើតឡើងជាមួយបច្ចេកវិទ្យាចុងក្រោយបំផុត រួមទាំងមុខងារប្រើប្រាស់សំបូរបែបច្រើនបន្ថែមទៀត លើសពីនេះក៏មានរចនារូបរាងថ្មីទាំងស្រុង ប៉ុន្តែនៅតែតំណាងឱ្យអត្តសញ្ញាណ និងម៉ាកសញ្ញាអាជីវកម្មរបស់ធនាគារFTB ។

លោកសត្យាបានបន្តទៀតថា៖

សេវាកម្មជាច្រើនសំបូរបែបដែលផ្តល់ជូនដោយ FTB Mobile ហើយអតិថិជនអាចធ្វើការពិនិត្យសមតុល្យ ផ្ទេរប្រាក់រវាងគណនីនៅក្នុងធនាគារFTB ផ្ទេរប្រាក់ទៅគណនីនៅធនាគារក្នុងស្រុក ធ្វើកាលវិភាគទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ទៅក្រៅប្រទេស បង់ថ្លៃទំនិញ សេវាតាមរយៈការស្កេន QR និងការស្នើសុំកម្ចីនៅលើកម្មវិធី​ FTB Mobile ផងដែរ៕

អំពី FTB

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារ​ FTB បានដើរតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជំរុញ គាំទ្រ និងផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ដល់អតិថិជន អាជីវករ និងពាណិជ្ជករក្នុងស្រុក។​ ផ្អែកលើមូលដ្ឋានគ្រឹះអាជីវកម្មដ៍រឹងមាំ និងសក្តានុពលនៃការអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក ធនាគារFTBបានកំណត់ទិសដៅអាជីវកម្មរយៈពេលវែងមួយក្រោមចក្ខុវិស័យ ដើម្បីក្លាយជាធនាគារពាណិជ្ជដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]