បរទេស៖ កាលពីនៅថ្ងៃទី ៣០ ខែមេសា កន្លងទៅ យោងតាមប្រភពដ៏ល្បី Daily Mail បានបង្ហាញពីរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ របស់គូស្វាមីភរិយាថ្មីថ្មោង Brooklyn Beckham និង Nicola Peltz  ដែលបានបង្ហាញខ្លួនជាមួយគ្នា ក្រោយពីបានរៀបការរួច។ 

នៅក្នុងនោះដែរ ប្ដីប្រពន្ធអ្នកទាំងពីរ បានបណ្ដើរកាន់ដៃគ្នា ដើរតាមផ្លូវក្នុងទីក្រុងញូវយ៉ក ដោយបានតុបតែងខ្លួន និង ស្លៀកពាក់យ៉ាងសាមញ្ញ ព្រមទាំងបានទៅ​មើល​ហាង​ឌីហ្សាញ​មួយ​ ដើម្បី​ទិញ​គ្រឿង​ប្រើប្រាស់បន្ថែមទៀត។ បន្ទាប់ពីនោះ អ្នកទាំងពីរ ក៏បានទទួលទានអាហារពេលល្ងាចយ៉ាងរីករាយ នៅភោជនីយដ្ឋានមួយកន្លែង ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នេះក៏អាចបង្ហាញឲ្យឃើញថា គូស្វាមីភរិយា​មួយ​គូ​នេះ ​កំពុងតែមានភាព​រីករាយ​នឹង​គ្រា​ដ៏​ផ្អែម​ល្ហែម​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រកាន់តែយកចិត្តទុកដាក់ និងតាមដានពីជីវិតស្នេហារបស់ប្ដីប្រពន្ធមួយនេះជាបន្តបន្ទាប់៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Brooklyn និង ភរិយា
Brooklyn និង ភរិយា
Brooklyn និង ភរិយា
Brooklyn និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]