ថៃ៖ កាន់តែមានភាពរីករាយក្នុងគ្រួសារ របស់ តារាស្រី Lydia និងស្វាមី លោក Matthew ក្រោយពីអ្នកទាំងពីរ បានប្រកាសដំណឹងមានផ្ទៃពោះកូនទី៣ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាមគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកថ្មីក្នុងគ្រួសារ ក្នុងពេលខាងមុខនេះ។

ដោយឡែក ងាកមកមើលពីតារាស្រី Lydia វិញ បើទោះបីជាកំពុងតែពរពោះក៏ពិតមែន តែនាងនៅតែអាចលេងខ្លួនដ៏ទាក់ទាញដែលបានបង្ហាញឡើងសម្រាប់អ្នកគាំទ្រជានិច្ច។ ជាក់ស្ដែង ថ្មីៗនេះ Lydia កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះរូបភាពប៉ុន្មានសន្លឹករបស់នាង ព្រមទាំងបានតុបតែងខ្លួនក្នុងឈុតវាលទ្រូងយ៉ាងស៊ិ.ច.ស៊ី បញ្ចេញសាច់ ក៏ដូចជាសម្រស់ដ៏លេចធ្លោ ពាក់ស្បែកជើងកែង ដែលស្ទើរតែមិនដឹងទេថា ពេលនេះនាងកំពុងតែមានផ្ទៃពោះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាមួយនឹងការបង្ហាញខ្លួនលើកនេះ Lydia ក៏បានទាញយកការពេញចិត្តពីអ្នកគាំទ្រជាច្រើន និងការសរសើរទៅលើរូបរាងសម្រស់ ដែលនៅតែស្រស់ស្អាត ព្រមទាំងបញ្ចេញតែងខ្លួនស្ទាយ៍ទាក់ទាញ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖

Lydia
Lydia
Lydia
Lydia
Lydia
Lydia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]