ភ្នំពេញ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ បានចាប់ផ្ដើមបើកការប្រកួតនៅទូទាំងប្រទេសហើយ។ ការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះរបស់ម៉ៃឡូគឺបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់បំផុត ក្នុងការលើកទឹកចិត្តកុមារកម្ពុជាឱ្យ "រីកចម្រើនជាមួយកីឡា" ព្រោះ "កីឡា គឺជាគ្រូដ៏អស្ចារ្យ"។

ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមហ៊ុន ម៉ៃឡូ ក្នុងការបើកព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ ជាផ្លូវការ ដែលត្រូវបានអនុវត្តតាមស្តង់ដារសុវត្ថិភាពសុខភាព និងគោលការណ៍របស់ក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រកួតនឹងប្រព្រឹត្តិទៅរយៈពេល ៩ ថ្ងៃ ចាប់ពី ថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានកំណត់យកវិញ្ញាសាដែលមានសក្តានុពលចំនួន ៨ ប្រភេទរួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ និងតេក្វាន់ដូ WTF និងតេក្វាន់ដូ្ ITF ស្មើនឹង ៣៤ វិញ្ញាសា សរុប ៤២៩ មេដាយ ដែលមានប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១៦៧៧ នាក់ ដែលអញ្ជើញមកពី ២៥ រាជធានីខេត្ត។

ក្នុងពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡានេះ លោក ម៉ាង គុណណូ នាយកផ្នែកប្រតិបត្តិការពាណិជ្ជកម្មរបស់ការិយាល័យតំណាងក្រុមហ៊ុន Nestlé (Thai) ប្រចាំនៅកម្ពុជា បានឲ្យដឹងថា:

លោក ម៉ាង គុណណូ

នៅគ្រប់ការប្រកួត ម៉ៃឡូ នឹងផ្តល់ភេសជ្ជៈដែលមានអាហារូបត្ថម្ភល្អៗមានរសជាតិសូកូឡាដ៏ឈ្ងុយឆ្ងាញ់ ដែលផ្សំពីទឹកដោគោ ស្រូវសាឡី និងកាការ ដែលសម្បូរដោយសារធាតុចិញ្ចឹមដល់កីឡាករ កីឡាការិនីទាំងអស់ដែលត្រូវការថាមពលជាចាំបាច់ដើម្បីបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតរបស់ពួកគេបានកាន់តែប្រសើរ។

នេះជាការបញ្ជាក់របស់លោក គុណណូ។

Nestlé ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈដ៏ធំបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន ១៩០ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣០៨ ០០០ នាក់ បានប្តេជ្ញាចិត្តសម្រេចឲ្យបាននូវគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិតដល់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ​ និងសម្រាប់មនុស្សជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរតាមរយៈការផ្តល់អាហារមានដែលគុណភាព។ Nestlé ផ្តល់នូវផលិតផល និងសេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត។ ស្លាកយីហោជាង ២ ០០០ របស់ក្រុមហ៊ុននេះ មានតាំងពីមានតាំងពីស្លាកយីលំដាប់ថ្នាក់ពិភពលោកដូចជា NESCAFÉ ឬ NESPRESSO និង MAGGI ក៏ដូចជាស្លាកយីហោដែលស្របតាមតម្រូវការក្នុងប្រទេសនីមួយៗរួមមាន៖ ទឹកដោះគោឆៅណេសត្លេសញ្ញាខ្លាឃ្មុំ BEAR BRAND និង ម៉ៃឡូ។ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រដែលផ្តោតសំខាន់លើការផ្តល់នូវអាហារូបត្ថម្ភល្អៗ ផ្នែកសុខភាព និងសុខុមាលភាពដល់អតិថជន ។ ក្រុមហ៊ុន Nestlé មានទីស្នាក់ការនៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ ឆ្នាំមុនមកម្ល៉េះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]