ថៃ៖ សមាជិកក្រុម BLACKPINK នាង Lisa បានបង្ហោះរូបជាច្រើនសន្លឹក នៅក្នុងប្រទេសថៃ ដែលតារាស្រីរូបនេះបានបង្ហាញពីភាពស្រស់ស្អាតស្ទីលទៅលេងសមុទ្រ ជាមួយនឹង Fashion បែបធម្មតាៗ តែ Cute មិនចាញ់ឈុតពេលស្លៀកឡើងឆាកសម្ដែងឡើយ។

ក្នុងនោះផងដែរ ដំណើរកម្សាន្ត លើទឹកដីកំណើត រូបនាង បានតែងខ្លួន ពិតជាមានមន្តស្នេហ៍ខ្លាំងតែម្តង ដែល តារាស្រីរូបនេះ បានរ៉ូបវែងក្រឡាផ្កា អ្វីដែលចាប់អារម្មណ៍នោះ ម្ចាស់បទ «Money» រូបនេះ ក៏មានគ្រឿងតុបតែងខ្លួនតិចៗ មើលទៅពិតទាក់ទាញថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ទោះក្នុងរូបភាព ការតែងបែបសាមញ្ញ តារាស្រី កើតឆ្នាំ ១៩៩៧ រូបនេះ បានគ្រងមួយឈុត សុទ្ធតែមានតម្លៃថ្លៃ ដែលរូ៉បមួយនេះ មានតម្លៃទៅដល់ ២៤៨ ដុល្លារ  មួក ៤០៥ ដុល្លារ ខ្សែក​ ៣៨០០ ដុល្លារ កាន់តែពិសេសបូរចងសក់ មានតម្លៃ ៣០០ ដុល្លារឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]